សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:66
وَلَوْ أَنَّهُمْ أَقَامُوا التَّوْرَاةَ وَالْإِنْجِيلَ وَمَا أُنْزِلَ إِلَيْهِمْ مِنْ رَبِّهِمْ لَأَكَلُوا مِنْ فَوْقِهِمْ وَمِنْ تَحْتِ أَرْجُلِهِمْ ۚ مِنْهُمْ أُمَّةٌ مُقْتَصِدَةٌ ۖ وَكَثِيرٌ مِنْهُمْ سَاءَ مَا يَعْمَلُونَ
ហើយប្រសិនបើពួកគេប្រតិបត្ដិតាមគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល និងអ្វីៗដែលគេបានបញ្ចុះ ឱ្យពួកគេពីម្ចាស់របស់ពួកគេ ពួក គេពិតជានឹងទទួលបាននូវលាភសក្ការៈពីលើពួកគេ(ពីលើមេឃ) និង ខាងក្រោមជើងរបស់ពួកគេ(ពីផែនដី)ជាមិនខាន។ ក្នុងចំណោមពួក គេមានក្រុមមួយដែលប្រកាន់ជំហរកណ្ដាល(លើការពិត)។ តែអ្វី ដែលពួកគេភាគច្រើនប្រព្រឹត្ដនោះគឺអាក្រក់បំផុត។
តាហ្វសៀរ
ហើយប្រសិនបើពួកយូដាប្រតិបត្តិតាមនូវអ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត ហើយពួកណាសរ៉នីប្រតិបត្តិតាមនូវអ្វីដែលមាននៅក្នុងគម្ពីរអ៊ិញជីល ហើយពួកគេ(ទាំងពីរក្រុម)ប្រតិបត្តិតាមទាំងអស់នូវអ្វីដែលយើងបានបញ្ចុះទៅឱ្យពួកគេនៃគម្ពីរគួរអាននោះ យើងនឹងសម្រួលដល់ពួកគេនូវមូលហេតុទាំងឡាយដែលនាំឲ្យទទួលបានលាភសក្ការៈ តាមរយៈការបញ្ចុះទឹកភ្លៀង និងធ្វើឲ្យរុក្ខជាតិនានាដុះនៅលើផែនដី។ ហើយក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលប្រកាន់ជំហរកណ្តាល ដោយស្ថិតនៅលើការពិត។ តែភាគច្រើននៃពួកគេ គឺបានប្រព្រឹត្តនូវទង្វើអាក្រក់ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល