សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:68

قُلْ يَا أَهْلَ الْكِتَابِ لَسْتُمْ عَلَىٰ شَيْءٍ حَتَّىٰ تُقِيمُوا التَّوْرَاةَ وَالْإِنْجِيلَ وَمَا أُنْزِلَ إِلَيْكُمْ مِنْ رَبِّكُمْ ۗ وَلَيَزِيدَنَّ كَثِيرًا مِنْهُمْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ طُغْيَانًا وَكُفْرًا ۖ فَلَا تَأْسَ عَلَى الْقَوْمِ الْكَافِرِينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ពួកអ្នក មិនស្ថិតនៅលើ(សាសនា)អ្វីឡើយ លុះត្រាតែពួកអ្នកប្រតិបត្ដិ តាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងអ្វីដែលត្រូវបានគេ បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នក។ ហើយអ្វីដែលត្រូវបាន បញ្ចុះមកឱ្យអ្នកពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគ ច្រើនមានការបំពាន និងប្រឆាំងថែមទៀត។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភចំពោះក្រុមដែលប្រឆាំងនោះឱ្យសោះ ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពួកអ្នក(ឱពួកយូដានិងពួកណាសរ៉នី)ពុំមែនស្ថិតនៅលើសាសនាដែលត្រឹមត្រូវបន្តិចណាឡើយ លុះត្រាតែពួកអ្នកអនុវត្តតាមនូវអ្វីដែលមានចែងនៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល ហើយនិងអនុវត្តតាមនូវអ្វីដែលគេបានបញ្ចុះទៅលើពួកអ្នកនៃគម្ពីរគួរអាន ដែលការមានជំនឿរបស់ពួកអ្នកមិនមានភាពត្រឹមត្រូវនោះទេលើកលែងតែពួកអ្នកមានជំនឿនឹងគម្ពីរគួរអាននេះ ហើយនិងប្រតិបត្តិតាមនូវអ្វីដែលមានចែងនៅក្នុងគម្ពីរនេះ។ ហើយអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ គឺរឹតតែធ្វើឲ្យពួកអះលីគីតាបភាគច្រើនកាន់តែបំពាននិងប្រឆាំងថែមទៀត ដោយសារតែពួកគេមានភាពច្រណែនឈ្នានីស។ ដូច្នេះ ចូរអ្នកកុំព្រួយបារម្ភចំពោះពួកគ្មានជំនឿទាំងនោះឱ្យសោះ។ អ្នកដែលដើរតាមអ្នកក្នុងចំណោមបណ្តាអ្នកមានជំនឿនោះ គឺគ្រប់គ្រាន់ហើយ(មិនបាច់ខ្វល់ពីពួកគេនោះទេ)

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់