សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:44

إِنَّا أَنْزَلْنَا التَّوْرَاةَ فِيهَا هُدًى وَنُورٌ ۚ يَحْكُمُ بِهَا النَّبِيُّونَ الَّذِينَ أَسْلَمُوا لِلَّذِينَ هَادُوا وَالرَّبَّانِيُّونَ وَالْأَحْبَارُ بِمَا اسْتُحْفِظُوا مِنْ كِتَابِ اللَّهِ وَكَانُوا عَلَيْهِ شُهَدَاءَ ۚ فَلَا تَخْشَوُا النَّاسَ وَاخْشَوْنِ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا ۚ وَمَنْ لَمْ يَحْكُمْ بِمَا أَنْزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْكَافِرُونَ

ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ និងឱ្យពួកគេធ្វើ ជាសាក្សីលើគម្ពីរនេះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចមនុស្សលោក ឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំលក់ អាយ៉ាត់ៗ(ច្បាប់)របស់យើងក្នុងតម្លៃដ៏តិចតួចឱ្យសោះ។ ហើយ អ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះ មក ពួកទាំងនោះគឺជាពួកដែលប្រឆាំង។

តាហ្វសៀរ

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ទៅឱ្យព្យាការីមូសា ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហាញ និងជាភស្តុតាងទៅលើប្រការល្អ ហើយក៏ជាពន្លឺសម្រាប់បំភ្លឺផងដែរ។ បណ្តាព្យាការីទាំងឡាយនៃអម្បូរអ៊ីស្រាអែលបានកាត់សេចក្តីតាមរយៈគម្ពីរតាវរ៉តនេះ ដែលពួកគេគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះដោយការគោរពប្រតិបត្តិ។ ហើយពួកអ្នកប្រាជ្ញសាសនា និងពួកមេដឹកនាំរបស់ពួកគេដែលជាអ្នកដែលអប់រំមនុស្សក៏កាត់សេចក្តីតាមគម្ពីរតាវរ៉តនេះដែរ ដោយសារអល់ឡោះជាម្ចាស់ប្រើឱ្យពួកគេថែរក្សាគម្ពីររបស់ទ្រង់ ហើយទ្រង់បានចាត់ពួកគេជាអ្នកទទួលខុសត្រូវលើការថែរក្សា គម្ពីរ(តាវរ៉ត)ពីការកែប្រែ និងការផ្លាស់ប្តូរ។ ហើយពួកគេ គឺជាសាក្សីទៅលើគម្ពីរនេះ ថាវាជាការពិត ដែលមនុស្សលោកនាំគ្នាទៅរកពួកគេរាល់បញ្ហារបស់ពួកគេ(ដែលបានជួបប្រទះ)។ ហេតុនេះ ចូរពួកអ្នក(ឱពួកយូដា)កុំខ្លាចមនុស្សលោកឲ្យសោះ តែពួកអ្នកត្រូវកោតខ្លាចចំពោះយើងតែមួយគត់។ ហើយចូរពួកអ្នកកុំយកកម្រៃបន្តិចបន្តួច ដូចជាភាពជាអ្នកគ្រប់គ្រង ឬឋានៈ ឬទ្រព្យសម្បត្តិជំនួសឲ្យការកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យសោះ។ ហើយជនណាដែលមិនកាត់សេចក្តីតាមវ៉ាហ៊ី(សារ)ដែលអល់ឡោះបានបញ្ចុះមក ដោយគិតថាវាត្រូវបានគេអនុញ្ញាត ឬពេញចិត្តច្បាប់ផ្សេងជាងច្បាប់ដែលអល់ឡោះបានបញ្ចុះ ឬគិតថាវាមានភាពស្មើគ្នារវាងច្បាប់ផ្សេងនិងច្បាប់របស់អល់ឡោះនោះ ពិតណាស់ពួកគេ គឺជាពួកដែលប្រឆាំងយ៉ាងពិតប្រាកដ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់