សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:43

وَكَيْفَ يُحَكِّمُونَكَ وَعِنْدَهُمُ التَّوْرَاةُ فِيهَا حُكْمُ اللَّهِ ثُمَّ يَتَوَلَّوْنَ مِنْ بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ

តើពួកគេសុំឱ្យអ្នកកាត់សេចក្ដីយ៉ាងដូចមេ្ដច បើពួកគេ មានគម្ពីរតាវរ៉តដែលនៅក្នុងនោះមានបញ្ញត្ដិរបស់អល់ឡោះ បន្ទាប់ មកពួកគេនៅតែបែរចេញក្រោយពីកាត់សេចក្ដីនោះ? ហើយពួក ទាំងនោះជាពួកដែលពុំមែនជាអ្នកមានជំនឿឡើយ។

តាហ្វសៀរ

ហើយជាពិតណាស់ រឿងរបស់ពួក(យូដា)ទាំងនោះគឺចម្លែកបំផុត។ ពិតណាស់ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងអ្នក តែពួកគេស្វែងរកការកាត់សេចក្តីពីអ្នកដោយគោរពតាមការកាត់សេចក្តីរបស់អ្នកចំពោះអ្វីដែលស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេ ខណៈដែលពួកគេមានគម្ពីរតាវរ៉តនៅជាមួយពួកគេដែលពួកគេអះអាងថា ពួកគេមានជំនឿនឹងគម្ពីរ(តាវរ៉ត)នេះ ដែលនៅក្នុងគម្ពីរតាវរ៉តនោះ គឺមានច្បាប់បញ្ញតិ្តរបស់អល់ឡោះ។ បន្ទាប់មក ពួកគេបានបែរចេញ(មិនទទួលយក)ពីការកាត់សេចក្តីរបស់អ្នកប្រសិនបើវាមិនស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេទេនោះ។ ដូច្នេះ ពួកគេប្រមូលផ្តុំទៅដោយការប្រឆាំងនឹងអ្វីដែលមាននៅក្នុងគម្ពីររបស់ពួកគេ និងការបែរចេញពីការកាត់សេចក្តីរបស់អ្នកថែមទៀត។ សកម្មភាពនិងទង្វើរបស់ពួកទាំងនោះ មិនមែនជាទង្វើរបស់បណ្តាអ្នកដែលមានជំនឿឡើយ។ ដូច្នេះ ពួកទាំងនោះ មិនមែនជាពួកដែលស្ថិតក្នុងចំណោមបណ្តាអ្នកដែលមានជំនឿចំពោះអ្នក និងចំពោះអ្វីដែលអ្នកបាននាំមកនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់