សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:42
سَمَّاعُونَ لِلْكَذِبِ أَكَّالُونَ لِلسُّحْتِ ۚ فَإِنْ جَاءُوكَ فَاحْكُمْ بَيْنَهُمْ أَوْ أَعْرِضْ عَنْهُمْ ۖ وَإِنْ تُعْرِضْ عَنْهُمْ فَلَنْ يَضُرُّوكَ شَيْئًا ۖ وَإِنْ حَكَمْتَ فَاحْكُمْ بَيْنَهُمْ بِالْقِسْطِ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ពួកគេ(យ៉ាហ៊ូទី)ចូលចិត្ដស្ដាប់ការភូតកុហក ចូលចិត្ដស៊ី ទ្រព្យសម្បត្ដិដែលគេហាមឃាត់។ ប្រសិនបើពួកគេមករកអ្នក (មូហាំម៉ាត់) ចូរអ្នកកាត់សេចក្ដីរវាងពួកគេចុះ ឬអ្នកត្រូវគេច ចេញពីពួកគេ។ ហើយប្រសិនបើអ្នកគេចចេញពីពួកគេ គឺពួកគេមិន អាចបង្កគ្រោះថ្នាក់អ្វីដល់អ្នកបានឡើយ។ តែបើអ្នកកាត់សេចក្ដីវិញ អ្នកត្រូវកាត់សេចក្ដីរវាងពួកគេដោយយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលយុត្ដិធម៌។
តាហ្វសៀរ
ពួកយូដាទាំងនោះ គឺជាពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់ ដូចជាស៊ីប្រាក់ការជាដើម។ ដូចនេះ ប្រសិនបើពួកគេស្វែងរកការកាត់សេចក្តីពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកកាត់សេចក្តីរវាងពួកគេចុះប្រសិនបើអ្នកចង់ ឬបោះបង់មិនកាត់សេចក្តីរវាងពួកគេក៏បានប្រសិនបើអ្នកចង់។ ដូច្នេះ អ្នកមានជម្រើសពីរ។ ប្រសិនបើអ្នកបោះបង់មិនកាត់សេចក្តីរវាងពួកគេទេនោះ ក៏ពួកគេពិតជាមិនអាចបង្កនូវគ្រោះថ្នាក់អ្វីមួយដល់អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់សេចក្តីរវាងពួកគេនោះ ចូរអ្នកកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌ចុះ ទោះបីជាពួកគេជាពួកបំពាន និងជាសត្រូវ(នឹងអ្នក)ក៏ដោយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលយុត្តិធម៌នៅក្នុងការកាត់សេចក្តីរបស់ពួកគេ បើទោះបីជាអ្នកដែលគេត្រូវកាត់សេចក្តីឲ្យនោះ គឺជាសត្រូវររបស់អ្នកដែលកាត់សេចក្តីឲ្យក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល