សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:45

وَكَتَبْنَا عَلَيْهِمْ فِيهَا أَنَّ النَّفْسَ بِالنَّفْسِ وَالْعَيْنَ بِالْعَيْنِ وَالْأَنْفَ بِالْأَنْفِ وَالْأُذُنَ بِالْأُذُنِ وَالسِّنَّ بِالسِّنِّ وَالْجُرُوحَ قِصَاصٌ ۚ فَمَنْ تَصَدَّقَ بِهِ فَهُوَ كَفَّارَةٌ لَهُ ۚ وَمَنْ لَمْ يَحْكُمْ بِمَا أَنْزَلَ اللَّهُ فَأُولَٰئِكَ هُمُ الظَّالِمُونَ

យើងបានដាក់បញ្ញត្ដិទៅលើពួកគេ(យ៉ាហ៊ូទី)នៅក្នុងគម្ពីរ (តាវរ៉ត)នោះ ពិតប្រាកដណាស់ជីវិតសងដោយជីវិត ភ្នែកសង ដោយភ្នែក ច្រមុះសងដោយច្រមុះ ធេ្មញសងដោយធេ្មញ ហើយ របួសស្នាមក៏ត្រូវសងវិញដែរ។ ដូចេ្នះអ្នកណាហើយបានអនុគ្រោះ ចំពោះគេ(ជនល្មើស) គឺអ្នកនោះត្រូវបានគេ(អល់ឡោះ)លុបលាង ទោសឱ្យគេ។ ហើយអ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែល អល់ឡោះបានបញ្ចុះ មកទេនោះ អ្នកទាំងនោះគឺជាពួកដែលបំពាន។

តាហ្វសៀរ

ហើយយើងបានដាក់កាតព្វកិច្ចទៅលើពួកយូដាក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ថាៈ ពិតប្រាកដណាស់ ជនណាហើយដែលបានសម្លាប់ជីវិតមនុស្សដោយចេតនា និងដោយខុសច្បាប់នោះ គឺត្រូវសម្លាប់ជននោះវិញ។ ជនណាដែលខ្វេះភ្នែកគេដោយចេតនា គឺត្រូវខ្វេះភ្នែកជននោះវិញ។ ជនណាដែលកាត់ច្រមុះគេដោយចេតនា គឺត្រូវកាត់ច្រមុះជននោះវិញ។ ជនណាដែលកាត់ត្រចៀកគេដោយចេតនា គឺត្រូវកាត់ត្រចៀកជននោះវិញ ហើយជនណាដែលដកធ្មេញគេដោយចេតនា គឺត្រូវដកយកធ្មេញរបស់ជននោះវិញ។ ហើយយើងក៏បានដាក់បញ្ញត្តិច្បាប់ដល់ពួកគេផងដែរថា ចំពោះការបង្ករបួសស្នាមវិញ គឺគេត្រូវដាក់ទោសដល់ជនបង្ក(ជនល្មើស)នោះដូចអ្វីដែលបុគ្គលនោះបានបង្កទៅលើអ្នកដទៃ(ជនរងគ្រោះ)ដែរ។ តែជនណាដែលបានអធ្យាស្រ័យដល់ជនល្មើសនោះ ការអធ្យាស្រ័យរបស់គាត់ត្រូវបានគេ(អល់ឡោះ)លុបលាងទោសចំពោះបាបកម្មរបស់គាត់ ដោយសារតែគាត់បានអភ័យទោសដល់អ្នកដែលបានបំពានលើគាត់។ ហើយជនណាដែលមិនកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកពាក់ព័ន្ធនឹងរឿងគីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ) និងរឿងផ្សេងទៀតទេនោះ ពិតណាស់ គេគឺជាអ្នកដែលបំពានច្បាប់របស់អល់ឡោះហើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់