សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:19
يَا أَهْلَ الْكِتَابِ قَدْ جَاءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ عَلَىٰ فَتْرَةٍ مِنَ الرُّسُلِ أَنْ تَقُولُوا مَا جَاءَنَا مِنْ بَشِيرٍ وَلَا نَذِيرٍ ۖ فَقَدْ جَاءَكُمْ بَشِيرٌ وَنَذِيرٌ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នក ដោយគេបញ្ជាក់ប្រាប់ពួកអ្នក(នូវ ការពិត)ខណៈដែលបណ្ដាអ្នកនាំសារបានកាត់ផ្ដាច់មួយរយៈ ដើម្បី កុំឱ្យពួកអ្នកនិយាយថាៈ អ្នកផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿន ព្រមានមិនបានមកដល់ពួកយើងឡើយ។ ជាការពិតណាស់ អ្នក ផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿនព្រមានបានមកដល់ពួកអ្នក។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
តាហ្វសៀរ
ឱពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នី! ជាការពិតណាស់ អ្នកនាំសាររបស់យើង គឺព្យាការីមូហាំម៉ាត់បានមកដល់ពួកអ្នកក្រោយពីបានដាច់មួយរយៈនូវការបញ្ជូនបណ្តាអ្នកនាំសារ និងដោយសារតែតម្រូវការចាំបាច់ខ្លាំងដែលត្រូវតែបញ្ជូនគាត់(មូហាំម៉ាត់)មក ដើម្បីកុំឲ្យពួកអ្នកនិយាយដោះសារថាៈ គ្មានអ្នកនាំសារណាម្នាក់បានមកដល់ពួកយើងដែលផ្តល់នូវដំណឹងរីករាយដល់ពួកយើងពីផលបុណ្យរបស់អល់ឡោះ និងព្រមានបន្លាចពួកយើងពីទណ្ឌកម្មរបស់ទ្រង់នោះទេ។ ជាការពិតណាស់ អ្នកនាំសារមូហាំម៉ាត់ ដែលជាអ្នកផ្តល់ដំណឹងរីករាយ(ដល់ពួកអ្នក)នូវផលបុណ្យរបស់ទ្រង់ និងជាអ្នកព្រមានបន្លាច(ពួកអ្នក)ពីទណ្ឌកម្មរបស់ទ្រង់នោះបានមកដល់ពួកអ្នកហើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ ហើយក្នុងចំណោមសមត្ថភាពរបស់ទ្រង់នោះ គឺការបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយ ហើយទ្រង់បានបញ្ចប់ការបញ្ជូនអ្នកនាំសារទាំងនោះ ត្រឹមអ្នកនាំសារមូហាំម៉ាត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល