សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:20
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَعَلَ فِيكُمْ أَنْبِيَاءَ وَجَعَلَكُمْ مُلُوكًا وَآتَاكُمْ مَا لَمْ يُؤْتِ أَحَدًا مِنَ الْعَالَمِينَ
ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកចងចាំនូវនៀកម៉ាត់ របស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកនៅពេលដែលទ្រង់បាន ចាត់តាំងណាពីជាច្រើននៅក្នុងចំណោមពួកអ្នក ហើយទ្រង់បានចាត់ តាំងពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រង ហើយទ្រង់បានប្រទានឱ្យពួកអ្នក នូវអ្វីដែលទ្រង់មិនដែលប្រទានឱ្យនរណាម្នាក់នៅលើពិភពលោក(នៅសម័យនោះ)។
តាហ្វសៀរ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រអែលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នករំលឹកដោយចិត្តរបស់ពួកអ្នក និងដោយអណ្តាតរបស់ពួកអ្នកពីឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានមកឱ្យពួកអ្នក ខណៈដែលទ្រង់បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើន(ចេញពី)ក្នុងចំណោមពួកអ្នក ដែលអំពាវនាវពួកអ្នកទៅកាន់ការចង្អុលបង្ហាញ ហើយទ្រង់បានចាត់តាំងឲ្យពួកអ្នកធ្វើជាអ្នកគ្រប់គ្រងនូវរាល់កិច្ចការទាំងឡាយដោយខ្លួនឯងផ្ទាល់(ទទួលបានឯករាជ្យភាព)ក្រោយពីពួកអ្នកធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេដោយត្រូវគេយកធ្វើជាទាសករ។ ហើយទ្រង់បានប្រទានឲ្យពួកអ្នកឧបការគុណជាច្រើនរបស់ទ្រង់ដែលទ្រង់មិនដែលប្រទានឲ្យនរណាម្នាក់នៅលើពិភពលោកនៅក្នុងសម័យកាលរបស់ពួកអ្នកនេះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល