សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:18

وَقَالَتِ الْيَهُودُ وَالنَّصَارَىٰ نَحْنُ أَبْنَاءُ اللَّهِ وَأَحِبَّاؤُهُ ۚ قُلْ فَلِمَ يُعَذِّبُكُمْ بِذُنُوبِكُمْ ۖ بَلْ أَنْتُمْ بَشَرٌ مِمَّنْ خَلَقَ ۚ يَغْفِرُ لِمَنْ يَشَاءُ وَيُعَذِّبُ مَنْ يَشَاءُ ۚ وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ وَإِلَيْهِ الْمَصِيرُ

ពួកយ៉ាហ៊ូទី និងណាសរ៉នីបានអះអាងថាៈ ពួកយើងគឺជា កូនរបស់អល់ឡោះ និងជាបណ្ដូលចិត្ដរបស់ទ្រង់។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ដូចេ្នះហេតុអ្វីបានជាទ្រង់ធ្វើទារុណកម្មពួកអ្នក ដោយសារតែអំពើបាបរបស់ពួកអ្នក? ផ្ទុយទៅវិញ ពួកអ្នកក៏ជា មនុស្សក្នុងចំណោមអ្នកដែលទ្រង់បានបង្កើតដែរ។ ទ្រង់អភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ធ្វើ ទារុណកម្មចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ការគ្រប់ គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមានរវាងវាទាំងពីរជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយចំពោះទ្រង់តែមួយគត់ជា កន្លែងវិលត្រឡប់។

តាហ្វសៀរ

ទាំងពួកយូដា និងពួកណាសរ៉នីសុទ្ធតែបានអះអាងថា ពិតប្រាកដណាស់ ពួកគេគឺជាបុត្ររបស់អល់ឡោះ និងជាសំណព្វចិត្តរបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ (បើដូច្នោះមែន)ចុះហេតុអ្វីបានជាទ្រង់ដាក់ទណ្ឌកម្មពួកអ្នកចំពោះបាបកម្មដែលពួកអ្នកបានសាងនោះ? ប្រសិនបើពួកអ្នកគឺជាសំណព្វចិត្តរបស់ទ្រង់ដូចដែលពួកអ្នកបានអះអាងមែននោះ ទ្រង់ពិតជានឹងមិនដាក់ទណ្ឌកម្មលើពួកអ្នកដោយការសម្លាប់ និងការប្រែរូបសណ្តាន(ពីមនុស្សទៅជាស្វា)នៅក្នុងលោកិយនេះ និង(ក៏នឹងមិនដាក់ទណ្ឌកម្មពួកអ្នក)ដោយភ្លើងនរកនៅថ្ងៃបរលោកនោះដែរ ពីព្រោះថា ទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលទ្រង់ស្រឡាញ់ជាដាច់ខាត។ តាមពិត ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចគេឯងប៉ុណ្ណោះ។ ចំពោះជនណាដែលសាងអំពើល្អក្នុងចំណោមពួកគេនោះ ការតបស្នងរបស់គេគឺឋានសួគ៌ ហើយជនណាដែលសាងអំពើអាក្រក់ លទ្ធផលចុងក្រោយរបស់គេ គឺឋានរនក។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់អភ័យទោសដល់ជនណាដែលទ្រង់មានចេតនាដោយក្តីសណ្តោសប្រណីរបស់ទ្រង់ ហើយទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ហើយចំពោះទ្រង់តែមួយគត់ ជាកន្លែងដែលត្រូវវិលត្រឡប់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Ma'idah 5:18 · Tlawati