សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:13

فَبِمَا نَقْضِهِمْ مِيثَاقَهُمْ لَعَنَّاهُمْ وَجَعَلْنَا قُلُوبَهُمْ قَاسِيَةً ۖ يُحَرِّفُونَ الْكَلِمَ عَنْ مَوَاضِعِهِ ۙ وَنَسُوا حَظًّا مِمَّا ذُكِّرُوا بِهِ ۚ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَائِنَةٍ مِنْهُمْ إِلَّا قَلِيلًا مِنْهُمْ ۖ فَاعْفُ عَنْهُمْ وَاصْفَحْ ۚ إِنَّ اللَّهَ يُحِبُّ الْمُحْسِنِينَ

ដោយសារតែការបោះបង់កិច្ចសន្យារបស់ពួកគេនោះ ហើយ ទើបយើងបានដាក់បណ្ដាសាពួកគេ ហើយយើងបានធ្វើឱ្យចិត្ដ ពួកគេរឹង(មិនទទួលការពិត)។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ)ឱ្យខុសពីកន្លែងដើម(អត្ថន័យ)របស់វា ហើយពួកគេ បានភេ្លច(បោះបង់ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេ នឹងវា។ ហើយអ្នក(មូហាំម៉ាត់)នៅតែឃើញទង្វើក្បត់របស់ពួកគេ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នក អភ័យទោស និងបំភេ្លចចោលពីទោសកំហុសរបស់ពួកគេ។ ពិត ប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។

តាហ្វសៀរ

ដោយសារតែពួកគេបានក្បត់កិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ទៅលើពួកគេនោះហើយ ទើបយើងបានបណ្តេញពួកគេឱ្យចេញឆ្ងាយពីក្តីមេត្តាករុណារបស់យើង ហើយយើងបានធ្វើឲ្យដួងចិត្តរបស់ពួកគេក្លាយទៅជារឹងរួសដែលប្រការល្អទាំងឡាយមិនអាចចូលទៅដល់វាបានឡើយ ហើយការផ្តល់ដំបូន្មានក៏គ្មានផលប្រយោជន៍អ្វីដល់វា(ដួងចិត្ត)នោះដែរ។ ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះចេញពីកន្លែងដើម(អត្ថន័យ)របស់វា ដោយការប្តូរពាក្យផ្សេងនឹងបន្ទូលនោះវិញ និងតាមរយៈការបកស្រាយអត្ថន័យរបស់វាឲ្យស្របតាមចំណង់ចំណូលចិត្តរបស់ពួកគេ ព្រមទាំងបានបោះបង់ចោលការអនុវត្តប្រការមួយចំនួននូវអ្វីដែលគេបានលើកឡើងនឹងវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅតែឃើញទង្វើក្បត់របស់ពួកគេចំពោះអល់ឡោះនិងចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះដែលនៅអនុវត្តតាមកិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ចំពោះពួកគេនោះ។ ហេតុនេះ ចូរអ្នកអភ័យទោសឲ្យពួកគេ ហើយកុំយកទោសពៃរ៍ពីពួកគេ ព្រមទាំងបំភ្លេចចោលនូវទោសកំហុសរបស់ពួកគេចុះ ពីព្រោះការធ្វើបែបនេះ គឺជាទង្វើល្អ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលធ្វើល្អ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់