សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:14
وَمِنَ الَّذِينَ قَالُوا إِنَّا نَصَارَىٰ أَخَذْنَا مِيثَاقَهُمْ فَنَسُوا حَظًّا مِمَّا ذُكِّرُوا بِهِ فَأَغْرَيْنَا بَيْنَهُمُ الْعَدَاوَةَ وَالْبَغْضَاءَ إِلَىٰ يَوْمِ الْقِيَامَةِ ۚ وَسَوْفَ يُنَبِّئُهُمُ اللَّهُ بِمَا كَانُوا يَصْنَعُونَ
ហើយយើងបានយកកិច្ចសន្យាពីពួកដែលបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាសរ៉ តែពួកគេបានភេ្លច(បោះបង់ ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេពីវា។ ហើយយើង បានធ្វើឱ្យពួកគេក្លាយជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នារហូតដល់ថ្ងៃ បរលោក។ ហើយអល់ឡោះនឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេ បានប្រព្រឹត្ដកន្លងមក។
តាហ្វសៀរ
ហើយដូចដែលយើងបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកយូដាដែរ យើងបានដាក់កិច្ចសន្យាទៅលើពួកដែលអះអាងទៅលើខ្លួនរបស់ពួកគេថា ពិតណាស់ ពួកគេគឺជាអ្នកដែលដើរតាមព្យាការីអ៊ីសា តែពួកគេបានបោះបង់ចោលការអនុវត្តប្រការមួយចំនួនអំពីអ្វីដែលគេបានរំលឹកប្រាប់ពួកគេនឹងវា ដូចដែលជីដូនជីតារបស់ពួកគេនៃពួកយូដាបានធ្វើដូច្នោះដែរ។ ហើយយើងបានធ្វើឲ្យកើតមាននូវការឈ្លោះប្រកែកគ្នា និងការស្អប់ខ្ពើមគ្នាយ៉ាងខ្លាំងរវាងពួកគេរហូតដល់ថ្ងៃបរលោក។ ពេលនោះ ពួកគេក៏បានក្លាយជាអ្នកដែលប្រយុទ្ធកាប់សម្លាប់គ្នា ប្រឆាំងគ្នាទៅវិញទៅមក។ ហើយអល់ឡោះនឹងប្រាប់ពួកគេពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងដល់ពួកគេលើអ្វីដែលពួកគេបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល