សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:12

۞ وَلَقَدْ أَخَذَ اللَّهُ مِيثَاقَ بَنِي إِسْرَائِيلَ وَبَعَثْنَا مِنْهُمُ اثْنَيْ عَشَرَ نَقِيبًا ۖ وَقَالَ اللَّهُ إِنِّي مَعَكُمْ ۖ لَئِنْ أَقَمْتُمُ الصَّلَاةَ وَآتَيْتُمُ الزَّكَاةَ وَآمَنْتُمْ بِرُسُلِي وَعَزَّرْتُمُوهُمْ وَأَقْرَضْتُمُ اللَّهَ قَرْضًا حَسَنًا لَأُكَفِّرَنَّ عَنْكُمْ سَيِّئَاتِكُمْ وَلَأُدْخِلَنَّكُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ فَمَنْ كَفَرَ بَعْدَ ذَٰلِكَ مِنْكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ

ហើយជាការពិតណាស់ អល់ឡោះបានដាក់កិច្ចសន្យា ទៅលើអំបូរអ៊ីស្រាអែល។ ហើយយើងបានបញ្ជាមូសាឱ្យជ្រើស រើសដប់ពីរនាក់អំពីពួកគេជាមេដឹកនាំ ហើយអល់ឡោះបានមាន បន្ទូលថាៈ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ក្នុងការការ ពារនិងផ្ដល់ជំនួយ) ប្រសិនបើពួកអ្នកបានបពា្ឈរសឡាត និងបាន បរិច្ចាគហ្សាកាត់ និងមានជំនឿលើបណ្ដាអ្នកនាំសាររបស់យើង និងបានជួយជ្រោមជ្រែងពួកគេ ព្រមទាំងពួកអ្នកបានឱ្យអល់ឡោះ ខ្ចីនូវកម្ចីដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ារបស់ អល់ឡោះ) យើងពិតជានឹងលុបបំបាត់ប្រការអាក្រក់ទាំងឡាយ របស់ពួកអ្នកចេញពីពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួក អ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ ដូចេ្នះ អ្នកណាហើយក្នុងចំណោមពួកអ្នកបានប្រឆាំងក្រោយពីនោះ គឺគេ ពិតជាបានវងេ្វងពីផ្លូវដែលត្រឹមត្រូវជាមិនខាន។

តាហ្វសៀរ

ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើអម្បូរអ៊ីស្រាអែលនូវអ្វីដែលទ្រង់នឹងលើកឡើងអំពីវានៅខាងមុខនេះ។ ទ្រង់បានចាត់តាំងមនុស្សចំនួនដប់ពីរនាក់ធ្វើជាមេដឹកនាំពួកគេ។ រាល់មេដឹកនាំនីមួយៗត្រូវមើលការខុសត្រូវចំពោះអ្នកដែលនៅក្រោមឱវាទរបស់ខ្លួន។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នកដោយការជួយនិងការគាំពារប្រសិនបើពួកអ្នកប្រតិបត្តិសឡាតបានពេញលក្ខណៈ និងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក ហើយមានជំនឿនឹងបណ្តាអ្នកនាំសារទាំងអស់របស់យើងដោយគ្មានការបែងចែករវាងពួកគេឡើយ ហើយពួកអ្នកលើកតម្កើងពួកគេ និងជួយដល់ពួកគេ ព្រមទាំងពួកអ្នកចំណាយទ្រព្យសម្បត្តិក្នុងផ្លូវសប្បុរសធម៌។ ប្រសិនបើពួកអ្នកអនុវត្តបាននូវប្រការទាំងអស់នោះ យើងពិតជានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយដែលពួកអ្នកធ្លាប់បានសាង ហើយនៅថ្ងៃបរលោក យើងប្រាកដជានឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា។ ដូច្នេះ ជនណាហើយដែលបានប្រឆាំងក្រោយពីការដាក់កិច្ចសន្យានេះរួចនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីផ្លូវពិតទាំងដឹង និងមានចេតនា(ក្នុងការធ្វើឲ្យខ្លួនឯងវង្វេង)ហើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Ma'idah 5:12 · Tlawati