សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:11
يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ هَمَّ قَوْمٌ أَنْ يَبْسُطُوا إِلَيْكُمْ أَيْدِيَهُمْ فَكَفَّ أَيْدِيَهُمْ عَنْكُمْ ۖ وَاتَّقُوا اللَّهَ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នកនៅពេលដែល មនុស្សមួយក្រុមមានបំណងចង់សម្លាប់ពួកអ្នកដោយដៃរបស់ពួកគេ ហើយទ្រង់បានការពារពួកអ្នកឱ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកគេ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរឱ្យបណ្ដាអ្នកដែល មានជំនឿប្រគល់ការទុកចិត្ដទៅចំពោះអល់ឡោះ។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នករំលឹកទាំងតាមរយៈចិត្តនិងអណ្តាតរបស់ពួកអ្នកចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកអ្នក ដូចជាការមានសុវត្ថិភាព និងការបញ្ចុះនូវភាពភ័យខ្លាចចូលទៅក្នុងដួងចិត្តសត្រូវរបស់ពួកអ្នកនៅពេលដែលពួកគេមានបំណងវាយសម្លាប់ពួកអ្នកដោយដៃរបស់ពួកគេ តែអល់ឡោះបានបង្វែរពួកគេចេញពីពួកអ្នក ហើយការពារពួកអ្នកពីពួកគេ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរឲ្យបណ្តាអ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្តចំពោះអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការទទួលបាននូវភាពល្អប្រសើរទាំងក្នុងកិច្ចការសាសនា និងកិច្ចការលោកិយរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល