សូរ៉ា 48 · ជូស 26
Al-Fath · 48:21
وَأُخْرَىٰ لَمْ تَقْدِرُوا عَلَيْهَا قَدْ أَحَاطَ اللَّهُ بِهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ហើយ(ជ័យជំនះ និងជ័យភណ្ឌ)ផេ្សងៗទៀតដែលពួកអ្នក នៅមិនទាន់ទទួលវាបាន គឺអល់ឡោះបានកំណត់វារួចជាសេ្រច។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
តាហ្វសៀរ
ហើយអល់ឡោះទ្រង់បានសន្យានឹងពួកអ្នកនូវជ័យភណ្ឌជាច្រើនផ្សេងទៀតដែលពួកអ្នកមិនទាន់អាចទទួលបានវានៅពេលនេះ ដែលអល់ឡោះជាម្ចាស់តែមួយគត់ដែលមានសមត្ថភាពទៅលើវា ហើយវាស្ថិតនៅក្នុងការជ្រាបដឹងនិងការចាត់ចែងរបស់ទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល