សូរ៉ា 48 · ជូស 26

Al-Fath · 48:22

وَلَوْ قَاتَلَكُمُ الَّذِينَ كَفَرُوا لَوَلَّوُا الْأَدْبَارَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا

ហើយប្រសិនបើពួកដែលប្រឆាំងបានច្បាំងជាមួយពួកអ្នក ពួកគេពិតជានឹងរត់ត្រឡប់ទៅក្រោយវិញ(បរាជ័យ)ជាមិនខាន។ បន្ទាប់មកពួកគេគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។

តាហ្វសៀរ

ហើយប្រសិនបើពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានច្បាំងនឹងពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នោះ ពួកគេប្រាកដជានឹងរត់បកក្រោយដោយការទទួលបរាជ័យនៅចំពោះមុខពួកអ្នកពុំខានឡើយ។ បន្ទាប់មក ពួកគេគ្មានអ្នកគាំពារណាដែលជួយគាំពារកិច្ចការរបស់ពួកគេឡើយ ហើយពួកគេក៏គ្មានអ្នកជួយណាដែលជួយពួកគេច្បាំងនឹងពួកអ្នកនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់