សូរ៉ា 48 · ជូស 26
Al-Fath · 48:20
وَعَدَكُمُ اللَّهُ مَغَانِمَ كَثِيرَةً تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَٰذِهِ وَكَفَّ أَيْدِيَ النَّاسِ عَنْكُمْ وَلِتَكُونَ آيَةً لِلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَاطًا مُسْتَقِيمًا
អល់ឡោះបានសន្យាជាមួយពួកអ្នកនូវជ័យភណ្ឌជាច្រើន ដែលពួកអ្នកនឹងរឹបអូសវា និងឱ្យពួកអ្នកយកវាយ៉ាងឆាប់រហ័ស បំផុត។ ហើយទ្រង់បានរារាំងពួកអ្នកពីដៃមនុស្សទាំងឡាយ(ក្នុង ការវាយតបចំពោះពួកអ្នក) និងដើម្បីឱ្យវាក្លាយជាភស្ដុតាងសម្រាប់ បណ្ដាអ្នកដែលមានជំនឿ និងដើម្បីទ្រង់នឹងចង្អុលបង្ហាញពួកអ្នកនូវ មាគ៌ាដែលត្រឹមត្រូវ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវជ័យភណ្ឌជាច្រើនដែលពួកអ្នកនឹងទទួលបានវាពីការរំដោះទឹកដីឥស្លាមទាំងឡាយនៅពេលអនាគត ហើយទ្រង់បានប្រទានឲ្យពួកអ្នកភ្លាមៗនូវជ័យភណ្ឌដែលបានពីសមរភូមិខ័យពើរ។ ហើយទ្រង់បានរារាំងពួកយូដា នៅពេលដែលពួកគេមានបំណងមិនល្អលើក្រុមគ្រួសារពួកអ្នក(ដែលនៅឯម៉ាទីណះ)នៅពេលពួកអ្នកមិននៅ ហើយនិងដើម្បីឲ្យជ័យភណ្ឌដែលទទួលបានភ្លាមៗនេះ ជាសញ្ញាបញ្ជាក់ពីការជួយរបស់អល់ឡោះនិងការគាំទ្ររបស់ទ្រង់ចំពោះពួកអ្នក។ ហើយអល់ឡោះជាម្ចាស់នឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល