សូរ៉ា 47 · ជូស 26
Muhammad · 47:37
إِنْ يَسْأَلْكُمُوهَا فَيُحْفِكُمْ تَبْخَلُوا وَيُخْرِجْ أَضْغَانَكُمْ
ប្រសិនបើទ្រង់សុំវាពីពួកអ្នក រួចទទូចសុំពីពួកអ្នក(ឱ្យ បរិច្ចាគទានទាំងអស់)នោះ ពួកអ្នកនឹងកំណាញ់ ហើយទ្រង់នឹង លាតត្រដាងនូវរាល់ការកំណាញ់ឈ្នានីសរបស់ពួកអ្នកជាមិនខាន។
តាហ្វសៀរ
ប្រសិនបើទ្រង់ទាមទារពីពួកអ្នក រួចទ្រង់ទទូចទាមទារនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកអ្នក(ឲ្យបរិច្ចាគទានទាំងអស់)នោះ ពួកអ្នកនឹងកំណាញ់ចំពោះការធ្វើដូច្នោះ ហើយទ្រង់នឹងលាតត្រដាងនូវការមិនពេញចិត្តក្នុងការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់ទ្រង់ដែលមាននៅក្នុងចិត្តរបស់ពួកអ្នកជាមិនខាន។ ហេតុនេះ ទ្រង់ក៏បោះបង់នូវការទាមទារវាពីពួកអ្នក ជាក្តីអាណិតស្រឡាញ់របស់ទ្រង់ចំពោះពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល