សូរ៉ា 47 · ជូស 26

Muhammad · 47:36

إِنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ ۚ وَإِنْ تُؤْمِنُوا وَتَتَّقُوا يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْأَلْكُمْ أَمْوَالَكُمْ

តាមពិត ការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការ លេងសើច និងជាការបោកប្រាស់ប៉ុណ្ណោះ។ តែប្រសិនបើពួកអ្នក មានជំនឿ និងកោតខ្លាចអល់ឡោះវិញនោះ ទ្រង់នឹងប្រទានឱ្យ ពួកអ្នកនូវផលបុណ្យរបស់ពួកអ្នក ហើយទ្រង់មិនសុំពីពួកអ្នក (ឱ្យបរិច្ចាគទាន)នូវទ្រព្យសម្បត្ដិទាំងអស់របស់ពួកអ្នកឡើយ។

តាហ្វសៀរ

ដូច្នេះ ចូរពួកអ្នក(ឱបណ្តាពួកអ្នកមានជំនឿ)កុំទន់ខ្សោយក្នុងការប្រឈមមុខនឹងសត្រូវរបស់ពួកអ្នក និងកុំអំពាវនាវពួកគេឲ្យធ្វើការសម្រុះសម្រួល មុននឹងពួកគេអំពាវនាវពួកអ្នកឲ្យធ្វើការសម្រុះសម្រួលឲ្យសោះ ខណៈដែលពួកអ្នក ជាអ្នកដែលមានភាពខ្លាំងក្លានិងមានប្រៀបលើពួកគេនោះ។ ហើយអល់ឡោះទ្រង់នៅជាមួយពួកអ្នកដោយការជួយនិងការគាំទ្ររបស់ទ្រង់(ចំពោះពួកអ្នក)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនកាត់បន្ថយផលបុណ្យចំពោះទង្វើកុសលរបស់ពួកអ្នកបន្តិចណាឡើយ ផ្ទុយទៅវិញ ទ្រង់នឹងបន្ថែម(ផលបុណ្យទ្វេដង)ឲ្យពួកអ្នក ជាការប្រោសប្រទាន និងជាភាពសប្បុរសអំពីទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់