សូរ៉ា 47 · ជូស 26
Muhammad · 47:35
فَلَا تَهِنُوا وَتَدْعُوا إِلَى السَّلْمِ وَأَنْتُمُ الْأَعْلَوْنَ وَاللَّهُ مَعَكُمْ وَلَنْ يَتِرَكُمْ أَعْمَالَكُمْ
ដូចេ្នះ ចូរពួកអ្នកកុំទន់ជ្រាយ និងកុំអំពាវនាវទៅរកសន្ដិ-ភាព(ជាមួយពួកសត្រូវ) ខណៈដែលពួកអ្នកជាអ្នកដែលមានប្រៀប ជាងពួកគេឱ្យសោះ។ ហើយអល់ឡោះនៅជាមួយពួកអ្នកជានិច្ច ហើយទ្រង់មិនកាត់បន្ថយអំពើល្អរបស់ពួកអ្នកជាដាច់ខាត។
តាហ្វសៀរ
ដូច្នេះ ចូរពួកអ្នក(ឱបណ្តាពួកអ្នកមានជំនឿ)កុំទន់ខ្សោយក្នុងការប្រឈមមុខនឹងសត្រូវរបស់ពួកអ្នក និងកុំអំពាវនាវពួកគេឲ្យធ្វើការសម្រុះសម្រួល មុននឹងពួកគេអំពាវនាវពួកអ្នកឲ្យធ្វើការសម្រុះសម្រួលឲ្យសោះ ខណៈដែលពួកអ្នក ជាអ្នកដែលមានភាពខ្លាំងក្លានិងមានប្រៀបលើពួកគេនោះ។ ហើយអល់ឡោះទ្រង់នៅជាមួយពួកអ្នកដោយការជួយនិងការគាំទ្ររបស់ទ្រង់(ចំពោះពួកអ្នក)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនកាត់បន្ថយផលបុណ្យចំពោះទង្វើកុសលរបស់ពួកអ្នកបន្តិចណាឡើយ ផ្ទុយទៅវិញ ទ្រង់នឹងបន្ថែម(ផលបុណ្យទ្វេដង)ឲ្យពួកអ្នក ជាការប្រោសប្រទាន និងជាភាពសប្បុរសអំពីទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល