សូរ៉ា 47 · ជូស 26
Muhammad · 47:34
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ ثُمَّ مَاتُوا وَهُمْ كُفَّارٌ فَلَنْ يَغْفِرَ اللَّهُ لَهُمْ
ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង និងបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ ក្រោយមកពួកគេបានស្លាប់ក្នុងពេល ដែលពួកគេជាពួកប្រឆាំងនោះ គឺអល់ឡោះមិនអភ័យទោសឱ្យ ពួកគេជាដាច់ខាត។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះ ហើយបានរារាំងខ្លួនឯងនិងអ្នកដទៃពីសាសនារបស់អល់ឡោះ ក្រោយមក ពួកគេបានស្លាប់ក្នុងនាមជាអ្នកដែលគ្មានជំនឿ មុនពេលដែលពួកគេបានសារភាពកំហុសនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសចំពោះបាបកម្មរបស់ពួកគេ ដោយការបិទបាំងទោសកំហុសរបស់ពួកគេជាដាច់ខាត។ ផ្ទុយទៅវិញ ទ្រង់នឹងយកទោសពៃរ៍ពួកគេ(លើបាបកម្មទាំងនោះ) ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល