សូរ៉ា 47 · ជូស 26

Muhammad · 47:38

هَا أَنْتُمْ هَٰؤُلَاءِ تُدْعَوْنَ لِتُنْفِقُوا فِي سَبِيلِ اللَّهِ فَمِنْكُمْ مَنْ يَبْخَلُ ۖ وَمَنْ يَبْخَلْ فَإِنَّمَا يَبْخَلُ عَنْ نَفْسِهِ ۚ وَاللَّهُ الْغَنِيُّ وَأَنْتُمُ الْفُقَرَاءُ ۚ وَإِنْ تَتَوَلَّوْا يَسْتَبْدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوا أَمْثَالَكُمْ

ឱអ្នកទាំងអស់គ្នា(អ្នកមានជំនឿ). ពួកអ្នកត្រូវគេអំពាវ នាវឱ្យបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ តែក្នុងចំណោមពួកអ្នកមាន អ្នកដែលកំណាញ់។ ហើយអ្នកណាដែលកំណាញ់ ពិតប្រាកដណាស់ គេកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ។ ហើយអល់ឡោះមហាមានលើស លប់ រីឯពួកអ្នកវិញជាអ្នកដែលក្រខ្សត់។ តែប្រសិនបើពួកអ្នកបែរ ចេញ(ពីភាពមានជំនឿទ្រង់នឹងបំផ្លាញពួកអ្នក) ទ្រង់នឹងប្ដូរក្រុម មួយផេ្សងទៀតក្រៅពីពួកអ្នក បន្ទាប់មកពួកគេទាំងនោះនឹងមិន មានលក្ខណៈដូចពួកអ្នកឡើយ។

តាហ្វសៀរ

ឱអ្នកទាំងអស់គ្នា(ដែលជាអ្នកមានជំនឿ)! ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេអំពាវនាវឲ្យបរិច្ចាគមួយចំណែកនៃទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ ហើយគេមិនទាមទារឲ្យពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិទាំងអស់នោះឡើយ។ ក៏ប៉ុន្តែមួយចំនួននៃពួកអ្នក មិនព្រមបរិច្ចាគទៅតាមការទាមទារនេះនោះទេ ព្រោះតែភាពកំណាញ់របស់គេ។ ហើយជនណាដែលកំណាញ់ក្នុងការបរិច្ចាគមួយចំណែកនៃទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះនោះ តាមពិត រូបគេកំពុងតែកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ ព្រោះតែរូបគេបានហាមឃាត់ខ្លួនឯងពីការទទួលបានផលបុណ្យនៃការបរិច្ចាគ។ ហើយអល់ឡោះជាម្ចាស់មហាមានលើសលប់ដោយទ្រង់មិនត្រូវការការបរិច្ចាគរបស់ពួកអ្នកនោះឡើយ តែពួកអ្នកទៅវិញទេដែលត្រូវការទ្រង់នោះ។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់(ចាកចេញ)ពីឥស្លាម(មានជំនឿ)ទៅកាន់ការប្រឆាំង(គ្មានជំនឿ)វិញនោះ ទ្រង់់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងបង្កើតក្រុមផ្សេងជំនួសពួកអ្នក។ ក្រោយមក ពួកគេនឹងមិនមានលក្ខណៈ(អាក្រក់)ដូចពួកអ្នកឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាអ្នកដែលគោរពប្រតិបត្តិចំពោះទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់