សូរ៉ា 47 · ជូស 26

Muhammad · 47:31

وَلَنَبْلُوَنَّكُمْ حَتَّىٰ نَعْلَمَ الْمُجَاهِدِينَ مِنْكُمْ وَالصَّابِرِينَ وَنَبْلُوَ أَخْبَارَكُمْ

ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក ដើម្បីយើង ដឹងនូវបណ្ដាអ្នកដែលតស៊ូ(ក្នុងសង្គ្រាម)និងបណ្ដាអ្នកដែលអត់ធ្មត់ ក្នុងចំណោមពួកអ្នក ព្រមទាំងយើងសាកល្បងចំពោះស្ថានភាពរបស់ ពួកអ្នក។

តាហ្វសៀរ

ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដោយឲ្យពួកអ្នកធ្វើសង្គ្រាម ប្រយុទ្ធនឹងពួកសត្រូវ ហើយនិងត្រូវគេសម្លាប់ ដើម្បីឲ្យយើងដឹងថា តើជនណាក្នុងចំណោមពួកអ្នកជាអ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយជនណាក្នុងចំណោមពួកអ្នកដែលអត់ធ្មត់លើការប្រយុទ្ធនឹងសត្រូវរបស់ទ្រង់។ ហើយយើងនឹងសាកល្បងពួកអ្នក ដើម្បីឲ្យយើងបានដឹងថា តើជនណាក្នុងចំណោមពួកអ្នក ជាអ្នកដែលស្មោះត្រង់ ហើយជនណាដែលជាអ្នកភូតកុហក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់