សូរ៉ា 47 · ជូស 26
Muhammad · 47:30
وَلَوْ نَشَاءُ لَأَرَيْنَاكَهُمْ فَلَعَرَفْتَهُمْ بِسِيمَاهُمْ ۚ وَلَتَعْرِفَنَّهُمْ فِي لَحْنِ الْقَوْلِ ۚ وَاللَّهُ يَعْلَمُ أَعْمَالَكُمْ
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបង្ហាញ ឱ្យអ្នកឃើញពួកគេ ហើយអ្នកពិតជានឹងស្គាល់ពួកគេតាមរយៈសញ្ញា (ពុតត្បុត)របស់ពួកគេជាមិនខាន។ ហើយអ្នកពិតជានឹងស្គាល់ពួក គេទៀតតាមរយៈអត្ថន័យនៃពាក្យសំដីរបស់ពួកគេ។ ហើយ អល់ឡោះដឹងនូវទង្វើរបស់ពួកអ្នក។
តាហ្វសៀរ
ហើយប្រសិនបើយើងមានចេតនាចង់ឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ស្គាល់ពួកពុតត្បុតនោះ គឺយើងពិតជាអាចឲ្យអ្នកស្គាល់ពួកគេបាន ហើយអ្នកពិតជានឹងស្គាល់ពួកគេតាមរយៈសញ្ញាសម្គាល់របស់ពួកគេ។ ហើយអ្នកក៏នឹងស្គាល់ពួកគេតាមរយៈរបៀបនៃការនិយាយស្តីរបស់ពួកគេផងដែរ។ ហើយអល់ឡោះជាម្ចា់ទ្រង់ដឹងនូវទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមទង្វើដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល