សូរ៉ា 47 · ជូស 26
Muhammad · 47:29
أَمْ حَسِبَ الَّذِينَ فِي قُلُوبِهِمْ مَرَضٌ أَنْ لَنْ يُخْرِجَ اللَّهُ أَضْغَانَهُمْ
ឬមួយពួកដែលមានជំងឺនៅក្នុងចិត្ដរបស់ពួកគេគិតថាៈ អល់ឡោះនឹងមិនលាតត្រដាងនូវការគុំគួនឈ្នានីសរបស់ពួកគេ (ចំពោះអ្នកមានជំនឿ)ទេឬ?
តាហ្វសៀរ
តើពួកដែលក្នុងចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យក្នុងចំណោមពួកពុតត្បុតនោះនឹកស្មានថា អល់ឡោះជាម្ចាស់ទ្រង់មិនបង្ហាញនូវការគំគួនឈ្នានីសរបស់ពួកគេឲ្យគេបានឃើញទេឬ? ជាការពិតណាស់ ទ្រង់ពិតជានឹងលាតត្រដាងវា(ឲ្យគេបានឃើញ) តាមរយៈការសាកល្បង និងគ្រោះថ្នាក់នានា ដើម្បីបែងចែករវាងអ្នកដែលមានជំនឿពិត និងអ្នកដែលភូតកុហក បង្ហាញឲ្យឃើញអ្នកដែលមានជំនឿ និងបកអាក្រាតពួកពុតត្បុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល