សូរ៉ា 47 · ជូស 26

Muhammad · 47:28

ذَٰلِكَ بِأَنَّهُمُ اتَّبَعُوا مَا أَسْخَطَ اللَّهَ وَكَرِهُوا رِضْوَانَهُ فَأَحْبَطَ أَعْمَالَهُمْ

នោះគឺដោយសារតែពួកគេធ្វើតាមអ្វីដែលធ្វើឱ្យអល់ឡោះ ខឹង។ ហើយពួកគេបានស្អប់ខ្ពើមចំពោះការយល់ព្រមរបស់ទ្រង់។ ដូចេ្នះ ទ្រង់ក៏លុបបំបាត់អំពើល្អរបស់ពួកគេ។

តាហ្វសៀរ

ទណ្ឌកម្មនោះ គឺដោយសារតែពួកគេដើរតាមរាល់ប្រការទាំងឡាយដែលធ្វើឲ្យអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេ ដូចជាភាពគ្មានជំនឿ ពុតត្បុត និងប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេស្អប់ខ្ពើមចំពោះអ្វីដែលនាំឲ្យពួកគេខិតជិតម្ចាស់របស់ពួកគេ និងអ្វីដែលទ្រង់ពេញចិត្តចង់ឲ្យពួកគេធ្វើ ដូចជា ការមានជំនឿចំពោះអល់ឡោះ និងការដើរតាមអ្នកនាំសាររបស់ទ្រង់។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានធ្វើឲ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់