សូរ៉ា 47 · ជូស 26

Muhammad · 47:32

إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ وَشَاقُّوا الرَّسُولَ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْهُدَىٰ لَنْ يَضُرُّوا اللَّهَ شَيْئًا وَسَيُحْبِطُ أَعْمَالَهُمْ

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង និងបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ ហើយនិងបានប្រឆាំងនឹងអ្នកនាំសារ បន្ទាប់ពីមានការចង្អុលបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ ហើយនោះ ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះឡើយ។ ហើយទ្រង់ នឹងលុបបំបាត់អំពើល្អរបស់ពួកគេ។

តាហ្វសៀរ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយបានរារាំងខ្លួនឯងនិងអ្នកដទៃពីសាសនារបស់អល់ឡោះ និងបានប្រព្រឹត្តផ្ទុយពីការបង្គាប់ប្រើរបស់អ្នកនាំសាររបស់ទ្រង់ ព្រមទាំងប្រឆាំងនឹងអ្នកនាំសារ ក្រោយពីបានបញ្ជាក់យ៉ាងច្បាស់ថា គាត់គឺជាព្យាការីហើយនោះ ពួកទាំងនោះមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះនោះឡើយ។ តាមពិត ពួកគេកំពុងតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញទេ។ ហើយអល់ឡោះនឹងធ្វើឲ្យទង្វើកុសលរបស់ពួកគេក្លាយជាអសារបង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់