សូរ៉ា 47 · ជូស 26

Muhammad · 47:20

وَيَقُولُ الَّذِينَ آمَنُوا لَوْلَا نُزِّلَتْ سُورَةٌ ۖ فَإِذَا أُنْزِلَتْ سُورَةٌ مُحْكَمَةٌ وَذُكِرَ فِيهَا الْقِتَالُ ۙ رَأَيْتَ الَّذِينَ فِي قُلُوبِهِمْ مَرَضٌ يَنْظُرُونَ إِلَيْكَ نَظَرَ الْمَغْشِيِّ عَلَيْهِ مِنَ الْمَوْتِ ۖ فَأَوْلَىٰ لَهُمْ

ហើយបណ្ដាអ្នកដែលមានជំនឿនិយាយថាៈ ហេតុអ្វីបាន ជាគេមិនបញ្ចុះជំពូក(បង្គាប់ឱ្យពួកយើងធ្វើសង្គ្រាម)? តែនៅពេល ដែលជំពូកដ៏ច្បាស់លាស់ត្រូវបានគេបញ្ចុះនិងបទបញ្ជាធ្វើសង្គ្រាម ត្រូវបានគេរំលឹកនៅក្នុងវានោះ អ្នកនឹងបានឃើញពួកដែលមានជំងឺ ក្នុងចិត្ដរបស់ពួកគេ(ពួកពុតត្បុត)សម្លឹងមើលអ្នក(មូហាំម៉ាត់) ដូច ជាការសម្លឹងមើលរបស់អ្នកដែលជិតស្លាប់ដោយសារភ័យខ្លាចចំពោះ សេចក្ដីស្លាប់ដែរ។ ដូចេ្នះ ជាការល្អប្រសើរសម្រាប់ពួកគេ។

តាហ្វសៀរ

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ(ដែលពួកគេប្រាថ្នាចង់ឲ្យអល់ឡោះជាម្ចាស់ទ្រង់បញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នូវជំពូកមួយដែលនិយាយអំពីច្បាប់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាម)បាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះជាម្ចាស់មិនបញ្ចុះជំពូកមួយដែលនិយាយអំពីការធ្វើសង្រ្គាម? តែនៅពេលដែលអល់ឡោះទ្រង់បញ្ចុះជំពូកមួយដែលបកស្រាយយ៉ាងច្បាស់លាស់នៅក្នុងវានូវបទបញ្ញត្តិនៅក្នុងការធ្វើសង្គ្រាមនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកដែលចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យក្នុងចំណោមពួកពុតត្បុតនោះ សម្លឹងមើលទៅកាន់អ្នក ដូចជាការសម្លឺងរបស់អ្នកដែលជិតស្លាប់ដោយសារភ័យខ្លាចចំពោះសេចក្តីស្លាប់ដូច្នោះដែរ។ ហើយអល់ឡោះទ្រង់បានសន្យាចំពោះពួកគេថា ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ពួកគេបានខិតមកជិតដល់ពួកគេហើយ ដោយសារតែពួកគេគេចវេស និងខ្លាចក្នុងការចេញទៅច្បាំង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់