សូរ៉ា 47 · ជូស 26

Muhammad · 47:19

فَاعْلَمْ أَنَّهُ لَا إِلَٰهَ إِلَّا اللَّهُ وَاسْتَغْفِرْ لِذَنْبِكَ وَلِلْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَاللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَاكُمْ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ដឹងថាៈ ពិតប្រាកដណាស់ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ឡើយ។ ហើយចូរអ្នកសុំអភ័យទោស(ពីអល់ឡោះ)ចំពោះបាបកម្ម របស់អ្នកនិង(បាបកម្ម)បណ្ដាអ្នកមានជំនឿប្រុស និងបណ្ដាអ្នកមាន ជំនឿស្រីចុះ។ ហើយអល់ឡោះដឹងនូវសកម្មភាពរបស់ពួកអ្នក និង កន្លែងស្នាក់នៅរបស់ពួកអ្នក។

តាហ្វសៀរ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងឲ្យច្បាស់ចុះថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។ ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់អ្នក និងសុំពីអល់ឡោះឲ្យអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់បណ្តាអ្នកមានជំនឿ ទាំងប្រុសទាំងស្រីផងដែរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពីសកម្មភាពរបស់ពួកអ្នកនៅពេលថ្ងៃ និងកន្លែងស្នាក់នៅរបស់ពួកអ្នកនៅពេលយប់។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់