សូរ៉ា 47 · ជូស 26
Muhammad · 47:18
فَهَلْ يَنْظُرُونَ إِلَّا السَّاعَةَ أَنْ تَأْتِيَهُمْ بَغْتَةً ۖ فَقَدْ جَاءَ أَشْرَاطُهَا ۚ فَأَنَّىٰ لَهُمْ إِذَا جَاءَتْهُمْ ذِكْرَاهُمْ
ដូចេ្នះ ពួកគេមិនរង់ចាំអ្វីក្រៅពីកាលកំណត់នៃថ្ងៃបរលោក ដែលនឹងមកដល់ពួកគេភ្លាមៗនោះឡើយ។ ហើយជាការពិតណាស់ សញ្ញាណទាំងឡាយរបស់វាក៏បានលេចឡើងហើយដែរ។ ដូចេ្នះ តើ ការភ្ញាក់រលឹករបស់ពួកគេមានប្រយោជន៍អ្វីសម្រាប់ពួកគេនៅពេល ដែលវា(ថ្ងៃបរលោក)បានមកដល់ពួកគេហើយនោះ?
តាហ្វសៀរ
ដូច្នេះ តើពួកប្រឆាំងនោះ គ្មានរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួកគេភ្លាមៗ ដោយពួកគេមិនបានដឹងមុនឡើយនោះឬ? ពិតប្រាកដណាស់ សញ្ញាទាំងឡាយរបស់ថ្ងៃបរលោកនោះបានលេចឡើងរួចទៅហើយ ដែលក្នុងនោះ គឺការតែងតាំងព្យាការីមូហាំម៉ាត់(ជាអ្នកនាំសារ) និងការប្រេះបែក(ជាពីរ)របស់ព្រះចន្ទ។ ដូច្នេះ តើពួកគេមានការភ្ញាក់រលឹកយ៉ាងដូចម្តេច នៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេហើយនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល