សូរ៉ា 47 · ជូស 26

Muhammad · 47:21

طَاعَةٌ وَقَوْلٌ مَعْرُوفٌ ۚ فَإِذَا عَزَمَ الْأَمْرُ فَلَوْ صَدَقُوا اللَّهَ لَكَانَ خَيْرًا لَهُمْ

គឺការគោរពប្រតិបត្ដិតាមអល់ឡោះនិងការនិយាយស្ដីល្អ។ ហើយនៅពេលដែលបទបញ្ជាធ្វើសង្គ្រាមបានកំណត់(ពួក ពុតត្បុត បែរជាស្អប់ខ្ពើមវាទៅវិញ)។ តែប្រសិនបើពួកគេជឿជាក់ ចំពោះអល់ឡោះវិញនោះ វាជាការប្រសើរបំផុតសម្រាប់ពួកគេ។

តាហ្វសៀរ

ការដែលពួកគេគោរពតាមបទបញ្ជារបស់អល់ឡោះ ហើយនិយាយនូវពាក្យសម្តីដែលល្អដោយគ្មានលាក់ពុតក្នុងវានោះ គឺជាការប្រសើរសម្រាប់ពួកគេ។ ហើយនៅពេលដែលគេបានដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម ពួកគេបែរជាស្អប់ខ្ពើមទៅវិញ។ ហើយប្រសិនបើពួកគេមានជំនឿចំពោះអល់ឡោះយ៉ាងពិតប្រាកដ និងគោរពប្រតិបត្តិចំពោះទ្រង់វិញនោះ គឺវាល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេលាក់ពុត ហើយល្មើសនឹងបទបញ្ជាទាំងឡាយរបស់អល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់