សូរ៉ា 47 · ជូស 26

Muhammad · 47:15

مَثَلُ الْجَنَّةِ الَّتِي وُعِدَ الْمُتَّقُونَ ۖ فِيهَا أَنْهَارٌ مِنْ مَاءٍ غَيْرِ آسِنٍ وَأَنْهَارٌ مِنْ لَبَنٍ لَمْ يَتَغَيَّرْ طَعْمُهُ وَأَنْهَارٌ مِنْ خَمْرٍ لَذَّةٍ لِلشَّارِبِينَ وَأَنْهَارٌ مِنْ عَسَلٍ مُصَفًّى ۖ وَلَهُمْ فِيهَا مِنْ كُلِّ الثَّمَرَاتِ وَمَغْفِرَةٌ مِنْ رَبِّهِمْ ۖ كَمَنْ هُوَ خَالِدٌ فِي النَّارِ وَسُقُوا مَاءً حَمِيمًا فَقَطَّعَ أَمْعَاءَهُمْ

លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដា អ្នកដែលកោតខ្លាចអល់ឡោះ ដែលនៅក្នុងនោះមានទនេ្លជាច្រើន អំពីទឹកដែលមិនប្រែក្លិន និងរសជាតិ និងមានទនេ្លជាច្រើនអំពីទឹក ដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយមានទនេ្លជាច្រើន អំពីសុរាដែលមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន ហើយ និងមានទនេ្លជាច្រើនទៀតអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងនោះ ដែរ ពួកគេមានផ្លែឈើគ្រប់ប្រភេទ និងមានការអភ័យទោសពី ម្ចាស់របស់ពួកគេនោះ តើវាដូចនឹងអ្នកដែលរស់ជាអមតៈនៅក្នុង ឋាននរក ហើយគេបានឱ្យពួកគេផឹកទឹកដ៏សែនក្ដៅ រួចវាបានកាត់ ផ្ដាច់ពោះវៀនរបស់ពួកគេឬ?

តាហ្វសៀរ

(នេះជា)លក្ខណៈរបស់ឋានសួគ៌ដែលអល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាចចំពោះទ្រង់(ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់) ដែលថាទ្រង់នឹងបញ្ចូលពួកគេទៅក្នុងនោះ ៖ នៅក្នុងឋានសួគ៌នោះ គឺមានទន្លេជាច្រើនអំពីទឹកដែលមិនប្រែក្លិននិងរសជាតិរបស់វាដោយសារតែទុកយូរនោះទេ។ ហើយនៅក្នុងឋានសួគ៌នោះទៀត គឺមានទន្លេជាច្រើនអំពីទឹកដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា។ នៅក្នុងឋានសួគ៌នោះផងដែរ គឺមានទន្លេជាច្រើនអំពីសុរាដែលមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទានវា ហើយនិងមានទន្លេជាច្រើនអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងឋានសួគ៌នោះផងដែរ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទតាមដែលពួកគេប្រាថ្នា។ លើសពីនេះទៅទៀត ពួកគេត្រូវបានអល់ឡោះជាម្ចាស់ទ្រង់លុបលាងនូវបាបកម្មទាំងអស់របស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ។ តើស្មើគ្នាដែរឬទេចំពោះអ្នកដែលទទួលបាននូវការតបស្នងបែបនេះ ជាមួយនឹងអ្នកដែលត្រូវរស់នៅជាអមតៈនៅក្នុងឋាននរក ហើយពួកគេត្រូវបានគេឲ្យផឹកទឹកដ៏សែនក្តៅបំផុត ដែលធ្វើឲ្យក្រពះ ពោះវៀនរបស់ពួកគេដាច់ដោច ដោយសារតែកម្តៅដ៏ក្តៅរបស់វានោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់