សូរ៉ា 47 · ជូស 26

Muhammad · 47:14

أَفَمَنْ كَانَ عَلَىٰ بَيِّنَةٍ مِنْ رَبِّهِ كَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ وَاتَّبَعُوا أَهْوَاءَهُمْ

ដូចេ្នះ តើអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់លាស់ពី ម្ចាស់របស់គេ ដូចអ្នកដែលស្ហៃតនបានលំអសម្រាប់គេនូវអំពើ អាក្រក់របស់គេ និងពួកដែលបានធ្វើតាមចំណង់របស់ពួកគេឬ?

តាហ្វសៀរ

តើអ្នកដែលមានអំណះអំណាងជាក់លាក់ និងមានភស្តុតាងយ៉ាងច្បាស់លាស់ពីម្ចាស់របស់គេ ហើយគេគោរពសក្ការៈទៅចំពោះទ្រង់ដោយមានការចេះដឹងនោះ ដូចជាអ្នកដែលត្រូវបានស្ហៃតនតុបតែងលម្អអំពើអាក្រក់របស់គេ(ឲ្យមើលឃើញប្រការអាក្រក់ ថាជាប្រការល្អ) ហើយពួកគេធ្វើតាមទំនើងចិត្តរបស់ពួកគេ ដូចជា គោរពសក្ការៈទៅចំពោះរូបបដិមា ប្រព្រឹត្តអំពើបាប បដិសេធចំពោះបណ្តាអ្នកនាំសារទាំងឡាយឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់