សូរ៉ា 47 · ជូស 26
Muhammad · 47:13
وَكَأَيِّنْ مِنْ قَرْيَةٍ هِيَ أَشَدُّ قُوَّةً مِنْ قَرْيَتِكَ الَّتِي أَخْرَجَتْكَ أَهْلَكْنَاهُمْ فَلَا نَاصِرَ لَهُمْ
ហើយមានអ្នកភូមិស្រុកជាច្រើនដែលពួកគេមានអំណាច ខ្លាំងក្លាជាងអ្នកភូមិស្រុករបស់អ្នក(មូហាំម៉ាត់)ទៅទៀតដែលពួក គេបានបណេ្ដញអ្នកចេញនោះ គឺយើងបានបំផ្លាញពួកគេ ហើយគ្មាន អ្នកណាម្នាក់ជួយពួកគេឡើយ។
តាហ្វសៀរ
ហើយមានស្រុកភូមិជាច្រើននៃពួកជំនាន់មុនដែលពួកគេមានអំណាចខ្លាំងក្លា មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងកូនចៅច្រើនជាងស្រុកម៉ាក្កះ ដែលអ្នកស្រុកនោះបានបណ្ដេញអ្នក(ព្យាការីមូហាំម៉ាត់)ឲ្យចាកចេញនោះទៅទៀត។ យើងបានបំផ្លាញពួកទាំងនោះនៅពេលដែលពួកគេបានបដិសេធនឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ។ នៅពេលនោះ ពួកគេគ្មានអ្នកជួយណាដែលអាចសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនៅឡើយនៅពេលដែលទណ្ឌកម្មនោះបានមកដល់ពួកគេនោះ។ ដូចនេះ មិនមែនយើងគ្មានសមត្ថភាពក្នុងការបំផ្លាញអ្នកស្រុកម៉ាក្កះនោះទេ ប្រសិនបើយើងមានចេតនាដូច្នោះនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល