សូរ៉ា 47 · ជូស 26
Muhammad · 47:12
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ وَالَّذِينَ كَفَرُوا يَتَمَتَّعُونَ وَيَأْكُلُونَ كَمَا تَأْكُلُ الْأَنْعَامُ وَالنَّارُ مَثْوًى لَهُمْ
ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែល មានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌ដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ រីឯពួកដែលប្រឆាំងវិញ ពួកគេសោយ សុខ(នៅក្នុងលោកិយ)និងបរិភោគដូចជាសត្វពាហនៈស៊ីដូច្នោះ ដែរ។ ហើយនរកគឺជាកន្លែងជ្រកកោនសម្រាប់ពួកគេ។
តាហ្វសៀរ
ពិតបា្រកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយនិងបានសាងនូវទង្វើកុសល ទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ហើយពួកដែលគ្មានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់វិញ ពួកគេសោយសុខនៅលើលោកិយដោយធ្វើតាមចំណង់តណ្ហារបស់ពួកគេ ហើយពួកគេបរិភោគ(អាហារ)ដូចសត្វពាហនៈស៊ី(ចំណី)ដូច្នោះដែរ ដោយពួកគេគ្មានគិតអ្វីក្រៅតែពីការបំពេញក្រពះ និងតណ្ហារបស់ពួកគេប៉ុណ្ណោះ។ ហើយនៅថ្ងៃបរលោក ឋាននរកគឺជាកន្លែងស្នាក់អាស្រ័យរបស់ពួកគេ ដែលពួកគេត្រូវស្ថិតនៅ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល