សូរ៉ា 47 · ជូស 26
Muhammad · 47:16
وَمِنْهُمْ مَنْ يَسْتَمِعُ إِلَيْكَ حَتَّىٰ إِذَا خَرَجُوا مِنْ عِنْدِكَ قَالُوا لِلَّذِينَ أُوتُوا الْعِلْمَ مَاذَا قَالَ آنِفًا ۚ أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَاتَّبَعُوا أَهْوَاءَهُمْ
ហើយនៅក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែល ស្ដាប់អ្នក(មូហាំម៉ាត់)។ លុះនៅពេលដែលពួកគេបានចាកចេញពី អ្នក ពួកគេបាននិយាយទៅកាន់បណ្ដាអ្នកដែលត្រូវគេផ្ដល់ចំណេះដឹង ឱ្យថាៈ តើគេ(មូហាំម៉ាត់)បាននិយាយអ្វីអំបាញ់មិញ? ពួកទាំងនោះ ហើយដែលអល់ឡោះបានបោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកគេ និង ជាពួកដែលបានធ្វើតាមចំណង់របស់ពួកគេ។
តាហ្វសៀរ
ហើយនៅក្នុងចំណោមពួកពុតត្បុត គឺមានអ្នកដែលស្តាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) តែមិនព្រមទទួលយកឡើយ ផ្ទុយទៅវិញ គឺមានតែការងាកចេញ។ លុះនៅពេលដែលពួកគេបានចាកចេញអំពីអ្នក ពួកគេក៏និយាយទៅកាន់បណ្តាអ្នកដែលអល់ឡោះទ្រង់បានប្រទានចំណេះដឹងដល់ពួកគេថាៈ តើគេ(ព្យាការីមូហាំម៉ាត់)បាននិយាយអ្វីអម្បាញ់មិញនេះ? ពួកគេសួរដោយធ្វើជាល្ងង់ និងងាកចេញ(មិនទទួលយក)។ ពួកទាំងនោះហើយ ជាពួកដែលអល់ឡោះទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេនោះ។ ដូច្នេះ គ្មានប្រការល្អអ្វីមួយដែលអាចទៅដល់ដួងចិត្តពួកគេឡើយ ហើយពួកគេធ្វើតាមទំនើងចិត្តរបស់ពួកគេ ដែលធ្វើឲ្យពួកគេមើលមិនឃើញសេចក្តីពិតនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល