សូរ៉ា 46 · ជូស 26
Al-Ahqaf · 46:21
۞ وَاذْكُرْ أَخَا عَادٍ إِذْ أَنْذَرَ قَوْمَهُ بِالْأَحْقَافِ وَقَدْ خَلَتِ النُّذُرُ مِنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ أَلَّا تَعْبُدُوا إِلَّا اللَّهَ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកដល់បងប្អូនរបស់អាដ (ហ៊ូទ)នៅពេលដែលគាត់បានដាស់តឿនព្រមានក្រុមរបស់គាត់នៅ អះកហ្វ។ ហើយជាការពិតណាស់បណ្ដាអ្នកដាស់តឿនព្រមានបាន កន្លងផុតទៅមុនគាត់ និងក្រោយគាត់(ដោយទូន្មានថា) ចូរពួកអ្នក កុំគោរពសក្ការៈផេ្សងពីអល់ឡោះឱ្យសោះ ពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ធ្លាក់ទៅលើពួកអ្នក។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពី(រឿងរ៉ាវរបស់)ព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកសាសន៍អាទ នៅពេលដែលគាត់បានព្រមានក្រុមរបស់គាត់អំពីទណ្ឌកម្មរបស់អល់ឡោះដែលនឹងធ្លាក់ទៅលើពួកគេ ខណៈដែលពួកគេស្ថិតនៅឯលំនៅដ្ឋានរបស់ពួកគេដែលនៅឯតំបន់ “អះក៏ហ្វ” ដែលស្ថិតនៅប៉ែកខាងត្បូងនៃឧបទ្វីបអារ៉ាប់។ ហើយពិតប្រាកដណាស់ មានអ្នកនាំសារជាច្រើនដែលបានកន្លងផុតទៅដែលបានដាស់តឿនព្រមានដល់ក្រុមរបស់ពួកគេមុនព្យាការីហ៊ូទ ហើយនិងបន្ទាប់ពីគាត់(ក៏មានច្រើនដែរ) ដោយពួកគេ(អ្នកនាំសារទាំងនោះ)បាននិយាយទៅកាន់ក្រុមរបស់ខ្លួនថាៈ ចូរពួកអ្នកកុំគោរពសក្ការៈចំពោះអ្នកផ្សេងឲ្យសោះ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ) ត្រូវទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏ធំធេង ពោលគឺថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល