សូរ៉ា 46 · ជូស 26
Al-Ahqaf · 46:22
قَالُوا أَجِئْتَنَا لِتَأْفِكَنَا عَنْ آلِهَتِنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ពួកគេបាននិយាយថាៈ តើអ្នកបានមកកាន់ពួកយើងដើម្បី បង្វែរពួកយើងចេញពី(ការគោរពសក្ការៈ)ព្រះនានារបស់ពួកយើង ឬ? ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម)ដែលអ្នក សន្យាជាមួយពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែល និយាយពិតមែននោះ?
តាហ្វសៀរ
ក្រុមរបស់គាត់បានឆ្លើយតបវិញថាៈ តើអ្នកមកកាន់ពួកយើងដើម្បីបង្វែរពួកយើងពីការគោរពសក្ការៈចំពោះព្រះទាំងឡាយរបស់ពួកយើងឬ? អ្នកមិនអាចសម្រេចបំណងរបស់អ្នកជាដាច់ខាត។ ដូចនេះ ចូរអ្នកនាំមកនូវទណ្ឌកម្មដែលអ្នកបានសន្យានោះមកកាន់ពួកយើងមក ប្រសិនបើអ្នក ជាអ្នកដែលនិយាយពិតដូចអ្វីដែលអ្នកបានអះអាងមែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល