សូរ៉ា 46 · ជូស 26

Al-Ahqaf · 46:20

وَيَوْمَ يُعْرَضُ الَّذِينَ كَفَرُوا عَلَى النَّارِ أَذْهَبْتُمْ طَيِّبَاتِكُمْ فِي حَيَاتِكُمُ الدُّنْيَا وَاسْتَمْتَعْتُمْ بِهَا فَالْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنْتُمْ تَسْتَكْبِرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَبِمَا كُنْتُمْ تَفْسُقُونَ

ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) ពួកអ្នកបានធ្វើឱ្យបាត់បង់នូវប្រការល្អរបស់ ពួកអ្នកក្នុងការរស់នៅរបស់ពួកអ្នកនៅលើលោកិយ ហើយពួកអ្នក បានសោយសុខនឹងវា។ ដូចេ្នះថ្ងៃនេះពួកអ្នកនឹងត្រូវគេតបស្នងនូវ ទារុណកម្មដ៏អាម៉ាស់ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានក្រអឺត ក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែអ្វីដែល ពួកអ្នកធ្លាប់បានបំពាន។

តាហ្វសៀរ

ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ទៅកាន់ឋាននរកដើម្បីដាក់ទណ្ឌកម្មដល់ពួកគេ ហើយមានគេនិយាយទៅកាន់ពួកគេ ក្នុងលក្ខណៈរិះគន់និងស្តីបន្ទោសថាៈ ពួកអ្នកបានធ្វើឲ្យបាត់បង់នូវប្រការល្អរបស់ពួកអ្នកនៅក្នុងជីវិតលោកិយរបស់ពួកអ្នក ហើយពួកអ្នកបានសោយសុខជាមួយនឹងភាពត្រេកត្រអាលនៅក្នុងលោកិយរួចហើយដែរ។ ដូច្នេះ នៅថ្ងៃនេះ ពួកអ្នកត្រូវបានគេតបស្នងនូវទណ្ឌកម្មដែលធ្វើឲ្យពួកអ្នកទាបថោក ដោយសារតែភាពក្រអឺតក្រទមរបស់ពួកអ្នកនៅក្នុងលោកិយខុសពីការពិត និងដោយសារតែពួកអ្នកបានចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយការប្រឆាំងនិងការប្រព្រឹត្តល្មើស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់