សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:32
أَهُمْ يَقْسِمُونَ رَحْمَتَ رَبِّكَ ۚ نَحْنُ قَسَمْنَا بَيْنَهُمْ مَعِيشَتَهُمْ فِي الْحَيَاةِ الدُّنْيَا ۚ وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِيَتَّخِذَ بَعْضُهُمْ بَعْضًا سُخْرِيًّا ۗ وَرَحْمَتُ رَبِّكَ خَيْرٌ مِمَّا يَجْمَعُونَ
តើពួកគេជាអ្នកបែងចែកក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នក ឬ? ការពិតយើងបានបែងចែករវាងពួកគេនូវជីវភាពរស់នៅរបស់ ពួកគេនៅក្នុងជីវិតលោកិយនេះ។ ហើយយើងបានលើកតម្កើងរវាង ពួកគេឱ្យមានឋានៈខ្ពស់ជាងគ្នាដើម្បីឱ្យពួកគេយកប្រយោជន៍ពីគ្នា ទៅវិញទៅមក។ ហើយក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នកប្រសើរ ជាងអ្វីៗដែលពួកគេប្រមូលផ្ដុំ(ក្នុងលោកិយនេះ)ទៅទៀត។
តាហ្វសៀរ
តើពួកគេជាអ្នកបែងចែកក្តីមេត្តាករុណារបស់ម្ចាស់អ្នកឬ(ឱអ្នកនាំសារមូហាំម៉ាត់) ដោយពួកវាអាចផ្តល់វាទៅឲ្យជនណាដែលពួកគេចង់ និងរារាំងវាមិនឲ្យជនណាដែលពួកគេ ឬមួយក៏អល់ឡោះជាម្ចាស់(ជាអ្នកដែលបែងចែក)? យើង(អល់ឡោះ) គឺជាអ្នកបែងចែកលាភសក្ការៈរវាងពួកគេនៅក្នុងលោកិយនេះ ហើយយើងបានធ្វើឲ្យអ្នកខ្លះជាអ្នកមាន ហើយអ្នកខ្លះទៀតជាអ្នកក្រ ដើម្បីឲ្យពួកគេទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយក្តីមេត្តាករុណារបស់ម្ចាស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់នៅថ្ងៃបរលោកនោះ គឺល្អលើសលប់ជាងអ្វីដែលពួកគេខំប្រមូលនៃទ្រព្យសម្បត្តិលោកិយដែលនឹងត្រូវវិនាសអន្តរាយនេះទៅទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល