សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:33
وَلَوْلَا أَنْ يَكُونَ النَّاسُ أُمَّةً وَاحِدَةً لَجَعَلْنَا لِمَنْ يَكْفُرُ بِالرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِنْ فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ
ហើយប្រសិនបើមនុស្សលោកមិនប្រមូលផ្ដុំជាប្រជាជាតិ (ដែលគ្មានជំនឿ)តែមួយទេនោះ យើងពិតជាផ្ដល់ឱ្យអ្នកដែលគ្មាន ជំនឿលើម្ចាស់មហាសប្បុរសនូវដំបូលផ្ទះរបស់ពួកគេ និងជណ្ដើរ ដែលពួកគេឡើងអំពីប្រាក់ជាមិនខាន។
តាហ្វសៀរ
ហើយប្រសិនបើមនុស្សលោកទាំងអស់មិនមែនស្ថិតនៅជាប្រជាជាតិតែមួយដែលគ្មានជំនឿទេនោះ យើងនឹងធ្វើឲ្យគេហដ្ឋានរបស់ពួកដែលគ្មានជំនឿនឹងអល់ឡោះនោះមានដំបូលធ្វើអំពីប្រាក់ ហើយនិងមានជណ្តើរដែលពួកគេអាចឡើងបានជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល