សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:31

وَقَالُوا لَوْلَا نُزِّلَ هَٰذَا الْقُرْآنُ عَلَىٰ رَجُلٍ مِنَ الْقَرْيَتَيْنِ عَظِيمٍ

ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគម្ពីរគួរអាន នេះមិនត្រូវគេបញ្ចុះទៅឱ្យបុរសម្នាក់ដែលមានកិត្ដិយសខ្ពង់ខ្ពស់ នៅក្នុងទីក្រុងណាមួយនៃទីក្រុងទាំងពីរនេះ(ម៉ាក្កះ និងតអ៊ីហ្វ)?

តាហ្វសៀរ

ហើយពួកមុស្ហរីគីនដែលបដិសេធទាំងនោះបាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ដ៏ថ្កុំថ្កើងដែលមកពីទឹកដីម៉ាក្កះ ឬមកពីតំបន់តអ៊ីហ្វវិញ ជំនួសឲ្យការបញ្ចុះគម្ពីរគួរអានមកលើមូហាំម៉ាត់ដែលជាអ្នកក្រីក្រ ហើយជាក្មេងកំព្រាទៀតនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់