សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:12
وَالَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا وَجَعَلَ لَكُمْ مِنَ الْفُلْكِ وَالْأَنْعَامِ مَا تَرْكَبُونَ
និងជាអ្នកដែលបានបង្កើតអ្វីទាំងអស់សុទ្ធតែមានគូ របស់វា ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវនាវា និងសត្វ ពាហនៈដែលពួកអ្នកអាចជិះបាន។
តាហ្វសៀរ
ហើយទ្រង់ក៏ជាអ្នកដែលបានបង្កើតឲ្យមានជាគូៗគ្រប់ប្រភេទទាំងអស់ ដូចជា មានយប់ មានថ្ងៃ មានប្រុស មានស្រីជាដើម។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវនាវា និងសត្វពាហនៈសម្រាប់ជាយានជំនិះរបស់ពួកអ្នកក្នុងការធ្វើដំណើរ ដោយពួកអ្នកអាចជិះនាវាក្នុងការធ្វើដំណើរតាមផ្លូវទឹក និងជិះសត្វពាហនៈនៅពេលធ្វើដំណើរតាមផ្លូវគោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល