សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:11

وَالَّذِي نَزَّلَ مِنَ السَّمَاءِ مَاءً بِقَدَرٍ فَأَنْشَرْنَا بِهِ بَلْدَةً مَيْتًا ۚ كَذَٰلِكَ تُخْرَجُونَ

និងជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមចំនួន កំណត់។ ហើយយើងបានធ្វើឱ្យទឹកដីដែលស្លាប់(គ្មានជីជាតិ)រស់ ឡើងវិញដោយសារវា។ ពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ)មកវិញ ក៏ដូច្នោះដែរ។

តាហ្វសៀរ

ហើយទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមបរិមាណដែលគ្រប់គ្រាន់សម្រាប់ពួកអ្នក សម្រាប់សត្វពាហនៈរបស់ពួកអ្នក និងគ្រប់គ្រាន់សម្រាប់ការស្រោចស្រពដំណាំរបស់ពួកអ្នក។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានធ្វើឲ្យដីដែលហួតហែងគ្មានដំណាំដុះនោះ រស់ឡើងវិញ។ ហើយដូចដែលអល់ឡោះបានធ្វើឲ្យដីដែលហួតហែងគ្មានដំណាំដុះនោះរស់ឡើងវិញ(មានរុក្ខជាតិដុះឡើងវិញ)ដែរ ទ្រង់នឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដូច្នោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់