សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:13
لِتَسْتَوُوا عَلَىٰ ظُهُورِهِ ثُمَّ تَذْكُرُوا نِعْمَةَ رَبِّكُمْ إِذَا اسْتَوَيْتُمْ عَلَيْهِ وَتَقُولُوا سُبْحَانَ الَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُ مُقْرِنِينَ
ដើម្បីឱ្យពួកអ្នកជិះលើវា(នាវានិងសត្វពាហនៈ)។ បន្ទាប់ មកពួកអ្នកត្រូវរំលឹកចំពោះនៀកម៉ាត់នៃម្ចាស់របស់ពួកអ្នក នៅ ពេលណាដែលពួកអ្នកជិះលើវា ហើយពួកអ្នកត្រូវបួងសួងសុំថាៈ (سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِيْنَ، وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُوْنَ) ទ្រង់មហាជ្រះស្អាតដែលបានបង្កើតអ្វីៗទាំងនេះជាប្រយោជន៍ដល់ ពួកយើង ហើយពួកយើងគ្មានសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ។
តាហ្វសៀរ
ទ្រង់បានបង្កើតឲ្យពួកអ្នកនូវរបស់ទាំងនោះ សង្ឃឹមថាពួកអ្នកអាចជិះលើយានជំនិះទាំងនោះក្នុងពេលធ្វើដំណើររបស់ពួកអ្នកបាន។ បន្ទាប់មក ចូរពួកអ្នកនឹកឃើញនូវការឧបការគុណនៃម្ចាស់របស់ពួកអ្នកដែលទ្រង់បានសម្រួលយានជំនិះទាំងនេះឲ្យពួកអ្នក នៅពេលដែលពួកអ្នកបានជិះលើខ្នងរបស់វា ហើយពួកអ្នកត្រូវពោលថាៈ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់ ដែលបានរៀបចំនិងជួយសម្រួលដល់ពួកយើងនូវយានជំនិះទាំងនេះឲ្យពួកយើងអាចបញ្ជាបានតាមចិត្ត ហើយពួកយើងគ្មានសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ ប្រសិនបើអល់ឡោះមិនបានសម្រួលវាដល់ពួកយើងទេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល