សូរ៉ា 41 · ជូស 25
Fussilat · 41:53
سَنُرِيهِمْ آيَاتِنَا فِي الْآفَاقِ وَفِي أَنْفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ الْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
យើងនឹងបង្ហាញឱ្យពួកគេឃើញនូវភស្ដុតាងៗរបស់យើង នៅក្នុងពិភពលោកនេះ និងក្នុងខ្លួនរបស់ពួកគេផ្ទាល់រហូតទាល់តែ វាជាក់ច្បាស់សម្រាប់ពួកគេថាៈ ពិតប្រាកដណាស់ វា(គម្ពីរគួរ-អាន)គឺជាការពិត។ តើម្ចាស់របស់អ្នកមិនគ្រប់គ្រាន់ទេឬ ដែល ទ្រង់ពិតជាអ្នកធ្វើសាក្សីលើអ្វីៗទាំងអស់នោះ?
តាហ្វសៀរ
យើងនឹងឲ្យពួកគូរ៉័ស្ហដែលប្រឆាំងនោះបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងនៅលើផែនដីនេះ តាមរយៈការដែលទ្រង់ឲ្យបណ្តាអ្នកមានជំនឿទទួលបានជ័យជម្នះគ្រប់ទីកន្លែង ហើយយើងក៏នឹងឲ្យពួកគេបានឃើញសញ្ញាភស្តុតាងរបស់យើងនៅក្នុងខ្លួនរបស់ពួកគេផងដែរ គឺតាមរយៈការរំដោះក្រុងម៉ាក្កះ រហូតទាល់តែវាជាក់ច្បាស់សម្រាប់ពួកគេដោយគ្មានការសង្ស័យទៀតថាៈ ជាការពិតណាស់ គម្ពីរគួរអាននេះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា។ តើមិនទាន់គ្រប់គ្រាន់សម្រាប់ពួកមុស្ហរីគីនទាំងនោះទៀតឬដែលថា គម្ពីរគួរអានគឺជាការពិតដោយមានអល់ឡោះជាម្ចាស់ផ្ទាល់ជាអ្នកធ្វើសាក្សីថា វាពិតជាមកពីទ្រង់ពិតមែននោះ? តើមានសាក្សីណាដែលធំធេងជាងអល់ឡោះជាម្ចាស់ទៀតនោះ? ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្តីពិតនោះ គឺគ្រប់គ្រាន់សម្រាប់ពួកគេចំពោះការធ្វើសាក្សីពីម្ចាស់របស់ពួកគេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល