សូរ៉ា 41 · ជូស 25

Fussilat · 41:54

أَلَا إِنَّهُمْ فِي مِرْيَةٍ مِنْ لِقَاءِ رَبِّهِمْ ۗ أَلَا إِنَّهُ بِكُلِّ شَيْءٍ مُحِيطٌ

ចូរដឹងថា ពិតប្រាកដណាស់ ពួកគេស្ថិតនៅក្នុងភាពសង្ស័យ អំពីជំនួបនឹងម្ចាស់របស់ពួកគេ។ ចូរដឹងទៀតថា ពិតប្រាកដណាស់ ទ្រង់មហាដឹងជ្រួតជ្រាបនូវអ្វីៗទាំងអស់។

តាហ្វសៀរ

ពិតប្រាកដណាស់ ពួកមុស្ហរីគីនស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីការជួបនឹងម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ពីព្រោះពួកគេបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញឡើយ ហើយពួកគេក៏មិនមានជំនឿនឹងថ្ងៃបរលោកនោះដែរ។ ហេតុនេះហើយទើបពួកគេមិនបានត្រៀមនូវទង្វើកុសលសម្រាប់ថ្ងៃនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាជ្រួតជ្រាបចំពោះអ្វីៗទាំងអស់ ទាំងការដឹង និងសមត្ថភាពរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់