សូរ៉ា 41 · ជូស 25
Fussilat · 41:52
قُلْ أَرَأَيْتُمْ إِنْ كَانَ مِنْ عِنْدِ اللَّهِ ثُمَّ كَفَرْتُمْ بِهِ مَنْ أَضَلُّ مِمَّنْ هُوَ فِي شِقَاقٍ بَعِيدٍ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)មកពីអល់ឡោះ ក្រោយមកពួកអ្នក បានបដិសេធនឹងវានោះ តើមានអ្នកណាដែលវងេ្វងជាងអ្នកដែល ស្ថិតក្នុងភាពវងេ្វង(ពីមាគ៌ារបស់អល់ឡោះ)ដ៏ឆ្ងាយនោះ?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើគម្ពីរគួរអាននេះពិតជាមកពីអល់ឡោះមែន បន្ទាប់មក ពួកអ្នកបែរជាបានប្រឆាំងនឹងវា និងបដិសេធមិនជឿលើវាទេនោះ តើស្ថានភាពរបស់ពួកអ្នកនឹងទៅជាយ៉ាងណាទៅវិញ? តើអ្នកណាដែលវង្វេងជាងអ្នកដែលរឹងរូសមិនទទួលយកការពិត ទោះបីមានភស្តុតាងជាច្រើនយ៉ាងច្បាស់លាស់ និងរឹងមាំយ៉ាងណាក៏ដោយទៅទៀតនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល