សូរ៉ា 41 · ជូស 25
Fussilat · 41:51
وَإِذَا أَنْعَمْنَا عَلَى الْإِنْسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ وَإِذَا مَسَّهُ الشَّرُّ فَذُو دُعَاءٍ عَرِيضٍ
ហើយនៅពេលដែលយើងបានប្រទាននៀកម៉ាត់ដល់ មនុស្សលោក គេបែរជាប្រឆាំង និងគេចចេញឆ្ងាយទៅវិញ។ តែ នៅពេលដែលផលអាក្រក់បានធ្លាក់មកលើគេវិញនោះ គឺគេបួង សួងសុំយ៉ាងច្រើន(ពីយើង)។
តាហ្វសៀរ
ហើយនៅពេលដែលយើង(អល់ឡោះ)បានប្រទានឧបការគុណដល់មនុស្សលោក ដោយឲ្យគេមានសុខភាពល្អ សុភមង្គល និងប្រការផ្សេងៗទៀតនោះ គេបានភ្លេចពីការរំលឹក និងការគោរពប្រតិបត្តិចំពោះទ្រង់ ហើយគេបានបែរចេញទៅម្ខាងដោយភាពក្រអឺតក្រទម។ តែនៅពេលណាដែលគេជួបប្រទះនឹងជំងឺ ភាពក្រីក្រលំបាកជាដើមនោះ គឺគេបួងសួងសុំយ៉ាងច្រើនចំពោះអល់ឡោះ។ គេត្អូញត្អែរទៅកាន់ទ្រង់នូវអ្វីដែលគេជួបប្រទះដើម្បីឲ្យទ្រង់ដកយកនូវគ្រោះដែលគេបានជួបប្រទះនោះវិញ។ ពិតណាស់ រូបគេមិនចេះដឹងគុណទៅចំពោះម្ចាស់របស់គេឡើយនៅពេលទ្រង់បានប្រទានលាភសក្ការៈដល់គេ ហើយគេក៏មិនចេះអត់ធ្មត់នឹងការលំបាកទាំងឡាយនោះដែរនៅពេលទ្រង់បានសាកល្បងគេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល