សូរ៉ា 41 · ជូស 25

Fussilat · 41:50

وَلَئِنْ أَذَقْنَاهُ رَحْمَةً مِنَّا مِنْ بَعْدِ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ هَٰذَا لِي وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُجِعْتُ إِلَىٰ رَبِّي إِنَّ لِي عِنْدَهُ لَلْحُسْنَىٰ ۚ فَلَنُنَبِّئَنَّ الَّذِينَ كَفَرُوا بِمَا عَمِلُوا وَلَنُذِيقَنَّهُمْ مِنْ عَذَابٍ غَلِيظٍ

តែប្រសិនបើយើងឱ្យគេភ្លក្សនូវក្ដីមេត្ដាករុណាពីយើង បន្ទាប់ពីគ្រោះមហន្ដរាយបានបៀតបៀនគេហើយនោះ គេពិតជា នឹងនិយាយថាៈ នេះដោយសារតែគុណសម្បត្ដិរបស់ខ្ញុំ ហើយខ្ញុំមិន គិតថា ថ្ងៃបរលោកនឹងកើតឡើងឡើយ។ ហើយប្រសិនបើខ្ញុំត្រូវ បានគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់ខ្ញុំវិញនោះ ពិតប្រាកដណាស់ខ្ញុំនឹងទទួលបាននូវប្រការល្អ(ឋានសួគ៌)ដែលមាននៅជាមួយ នឹងទ្រង់។ ដូចេ្នះ យើងប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វី ដែលពួកគេបានប្រព្រឹត្ដ។ ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក្ស នូវទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

តាហ្វសៀរ

តែប្រសិនបើយើងបានឲ្យគេភ្លក្សនូវសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងសេចក្តីសុខ អំពីយើង ក្រោយពីរូបគេទទួលនូវគ្រោះ និងជំងឺឈឺថ្កាត់នោះ គេប្រាកដជានឹងនិយាយថាៈ នេះគឺដោយសារតែគុណសម្បត្តិរបស់ខ្ញុំ ព្រោះខ្ញុំសក្តិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះទេ។ ហើយប្រសិនបើថ្ងៃបរលោកពិតជាកើតឡើងមែននោះ ខ្ញុំប្រាកដជានឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិនៅចំពោះមុខអល់ឡោះជាមិនខាន។ ដូចដែលអល់ឡោះទ្រង់បានប្រទានវាឲ្យខ្ញុំនៅលើលោកិយនេះដែរ គឺខ្ញុំសក្តិសមនឹងទទួលបានបែបនេះដូចគ្នានៅថ្ងៃបរលោក។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនឹងអល់ឡោះនូវអ្វីដែលពួកគេបានប្រព្រឹត្ត ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះឲ្យពួកគេបានដឹង ហើយយើងប្រាកដជានឹងឲ្យពួកគេភ្លក្សនូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់