សូរ៉ា 41 · ជូស 25

Fussilat · 41:49

لَا يَسْأَمُ الْإِنْسَانُ مِنْ دُعَاءِ الْخَيْرِ وَإِنْ مَسَّهُ الشَّرُّ فَيَئُوسٌ قَنُوطٌ

មនុស្សលោកមិនធុញទ្រាន់ក្នុងការបួងសួងសុំប្រការល្អ (ទ្រព្យសម្បត្ដិ និងភាពសុខសាន្ដពីអល់ឡោះ)ទេ តែប្រសិនបើ ប្រការអាក្រក់(ភាពក្រីក្រនិងទុក្ខលំបាក)បានធ្លាក់មកលើគេវិញ ពេលនោះគេនឹងអស់សង្ឃឹមយ៉ាងខ្លាំង។

តាហ្វសៀរ

មនុស្សលោកមិនធុញទ្រាន់នឹងការស្នើសុំចង់បានសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ មានកូនចៅច្រើន ក៏ដូចជាលាភសក្ការៈផ្សេងៗក្រៅពីនេះទៀតនោះទេ។ តែប្រសិនបើគេជួបប្រទះនឹងភាពក្រីក្រ ឬជំងឺឈឺថ្កាត់ជាដើមវិញ ពេលនោះពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំងពីក្តីមេត្តាករុណារបស់អល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់